Google Maps នាំពួកអ្នកឡើងភ្នំនៅស្កុតឡែនទៅដល់មាត់ជ្រោះមរណៈសម្បូរដោយសត្វក្អែករស់នៅ

ផែនទី Google Maps ត្រូវបានគេរិះគន់យ៉ាងខ្នាំងចំពោះការនាំផ្លូវដ៏គ្រោះថ្នាក់នៅលើភ្នំខ្ពស់បំផុតឈ្មោះ Ben Nevis និងនាំមនុស្សឱ្យទៅដល់មាត់ជ្រោះមរណៈនៅតំបន់ខ្ពង់រាបស្កុតឡែនមួយនេះ។

អង្គការ John Muir Trust ដែលមើលការខុសត្រូវលើភ្នំខ្ពស់បំផុតរបស់ចក្រភពអង់គ្លេសមួយនេះនិងតំបន់ខ្ពស់រាប Munros បាននិយាយថា ផ្លូវដែលណែនាំដោយក្រុមហ៊ុនយក្សបច្ចេកវិជ្ជានេះគឺពិបាកណាស់សម្រាប់អ្នកឡើងភ្នំអាជីព កុំថាឡើងអ្នកឡើងភ្នំពាក់កណ្តាលអាជីពឬអ្នកឡើងភ្នំថ្មីថ្មោង។

អង្គការស្កុតឡែននេះបាននិយាយថា ផ្លូវជាក់លាក់លើ Google Maps ណែនាំឱ្យអ្នកប្រើប្រាស់ដើរទៅរកចំណតរថយន្តនៅកៀកបំផុតលើកំពូលភ្នំ តែបែរជានាំទៅរកតំបន់មាត់ជ្រោះសម្បូរសត្វក្អែកហោះហើរទៅវិញ ហើយបន្ទាប់មកបង្ហាញផ្លូវដើរដ៏គ្រោះថ្នាក់បំផុតសូម្បីតែអ្នកឡើងភ្នំដែលមានបទពិសោធន៍ក៏ពិបាកដែរ។

លោក Nathan Berrie មន្រ្តីអភិរក្សនៅភ្នំ Nevis បាននិយាយថា "បញ្ហាគឺថាផែនទី Google Maps នាំផ្លូវអ្នកទេសចរទៅកាន់ទឹកធ្លាក់ Upper Falls ដោយសន្មតថាវាជាកន្លែងចតរថយន្តដែលនៅកៀកបំផុត"។

"ប៉ុន្តែនេះមិនមែនជាផ្លូវត្រឹមត្រូវទេ ហើយជារឿយៗយើងដើរតែជាមួយក្រុមអ្នកឡើងភ្នំគ្មានបទពិសោធន៍ដែលធ្វើដំណើរឆ្ពោះទៅកាន់ទឹកធ្លាក់ Steall Falls ឬឡើងលើមាត់ជ្រោះភាគខាងត្បូងនៃភ្នំ Ben Nevis ដោយជឿថាវាជាផ្លូវឆ្ពោះទៅកាន់កំពូលភ្នំ"៕

-->
adverise with khmeread