អណ្តើកមួយក្បាលខំរត់គេចដើម្បីសេរីភាពបានចម្ងាយ ៨០០ ម៉ែត្រ ទីបំផុតត្រូវគេរកឃើញនៅមួយឆ្នាំក្រោយ

សត្វអណ្តើករត់គេចខ្លួនមួយក្បាលត្រូវបានរកឃើញនៅមួយឆ្នាំក្រោយមក បន្ទាប់ពីវាបានរត់គេចខ្លួនដោយតោងលើរបងកម្ពស់ ១២ អ៊ីញដើម្បីស្វែងសេរីភាព។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យទី១៨កក្កដា។

Maxi ត្រូវបានរកឃើញដោយអ្នកបណ្តើរឆ្កែម្នាក់នៅកណ្តាលវាលស្រែចម្ងាយ ៨០០ ម៉ែត្រពីផ្ទះរបស់វានៅខេត្ត Wiltshire របស់អង់គ្លេស ដោយធ្វើដំណើរក្នុងល្បឿនជាមធ្យមត្រឹមតែ ០,០០០០១ គ.ម/ម៉ោង។

នាង Susie Thomas និងអ្នកជិតខាងរបស់នាងឈ្មោះ Linda Rogers បាននិយាយថាពួកគេពិតជាមានសំណាងណាស់ដែលបានរកឃើញអណ្តើកអាយុ ១៤ ឆ្នាំនេះ ព្រោះវាអាចនឹងត្រូវត្រាក់ទ័រកិននៅលើវាលស្រែ។

នាង Thomas អាយុ ២៤ ឆ្នាំនិយាយថា "ពិតជាសំណាងណាស់ដែល Maxi បានដើរលើផ្លូវដែលយើងកំពុងដើរ ព្រោះវាលស្រែមិនអាចចូលបានផ្តេសផ្តាសទេ។ យើងបណ្តើរឆ្កែរបស់ម្ចាស់ចម្ការ ដូច្នេះហើយទើបយើងទទួលបានការអនុញ្ញាតឱ្យដើរកាត់នៅទីនោះ។  បើមិនដូច្នេះទេនឹងមិនអាចរកវាឃើញទេ"។

"ជាក់ស្តែង ខណៈរដូវច្រូតកាត់ជិតមកដល់ វាអាចជារឿងដ៏គួរឱ្យសោកស្តាយ ប្រសិនបើយើងមិនបានរកវាឃើញ"៕

-->
adverise with khmeread