Ole Gunnar Solskjaer អះអាងថា Jesse Lingard ស្ថិតក្នុងផែនការរបស់លោកនៅរដូវកាលថ្មី

    លោក Ole Gunnar Solskjaer គ្រូបង្វឹក​ក្រុម​ Manchester United បាន​និយាយថា កីឡាករ Jesse Lingard គឺជាផ្នែកមួយនៃផែនការសម្រាប់រដូវកាលខាងមុខ​។
    Lingard បានចំណាយពេល​ពាក់កណ្តាលទី២នៃរដូវកាលមុន​លេង​ខ្ចីជើងនៅក្លឹប West Ham ហើយធ្វើបានល្អដោយរកបាន​៩គ្រាប់ក្នុងការបង្ហាញមុខ​១៦លើក។
    ខ្សែប្រយុទ្ធរូបនេះបង្ហាញមុខនៅតង់ទី២​ អំឡុង​ពេលប្រកួតមិត្ត​ភាពកម្តៅសាច់ដុំឈ្នះក្រុម Derby ២-១ កាលពីថ្ងៃអាទិត្យ។ ថ្លែងបន្ទាប់​ពីចប់ការប្រកួត លោក Solskjaer បាន​និយាយពីចំណុចល្អរបស់​កីឡាកររូបនេះ។
    លោកបាននិយាយថា “ Jesse បានត្រឡប់មកវិញហើយ​។ គាត់​ធ្វើបាន​ល្អ។ គាត់ចង់ប្រជែងយកកៅអី ហើយគ្មានអ្វីល្អជាងការឃើញកីឡាករ​ប្រជែង​ ដើម្បីយកកៅអីក្នុងក្រុមជម្រើសនោះទេ”។
    លោកបន្តថា “ Jesse ធ្វើបានល្អនៅចុងរដូវកាល ហើយ​យើងដឹងពីសមត្ថភាពរបស់គាត់ ហើយខ្ញុំគិតថា មានភាពខ្វះចន្លោះមួយចំនួនកន្លងមក ហើយ Jesse ស្ថិតនៅក្នុងផែនការរបស់យើងនៅពេលនេះ”៕
 

-->
adverise with khmeread