Jose Mourinho ចាប់ផ្តើមប្រើដ្រូនថតសកម្មភាពហ្វឹកហាត់និងកែកំហុសរបស់កីឡាករភ្លាមៗតែម្តង

    វាមិនមែនជារឿងចម្លែកទេសម្រាប់លោក Jose Mourinho ដែលសម្បូរដោយរឿងចម្រូងចម្រាសនោះ ហើយតាមធម្មតាគឺទាក់ទងនឹងការធ្វើអត្ថាធិប្បាយ​មុននិងក្រោយការប្រកួតជាងជាងការអត្ថាធិប្បាយទាក់ទិន​ការបង្វឹករបស់កីឡាករ​។
    ប៉ុន្តែនៅពេលនេះ លោកបាននាំយកបច្ចេកវិទ្យាថ្មីខ្លះ ដើម្បីជួយដល់​កីឡាករ Roma ដើម្បីពង្រឹងសមត្ថភាពនៅក្របខណ្ឌ Serie A នៅរដូវកាលក្រោយ​។ ជាពិសេស លោកបានប្រើដ្រូន​ ដើម្បីចាប់រូបភាពពេល​ហ្វឹកហាត់។
    តាមព័ត៌មានថា លោក Jose Mourinho បានណែនាំឲ្យប្រើដ្រូន​ ដូច្នេះលោកអាច​បង្ហាញកំហុសរបស់កីឡាករភ្លាមៗតែម្តង ហើយដោះស្រាយ​ជាមួយពួកគេឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
    តាមគណនីទ្វីធើរបស់ក្លឹប Roma គេឃើញមានការ​បង្ហាញវីដេអូ​ដ្រូនដែលត្រូវបានគេដំឡើងនៅទីលានហ្វឹកហាត់ Trigoria ។ ក្រៅពីដ្រូន ក៏មានការដំឡើងផ្ទាំងស្គ្រីនមួយចំនួនផងដែរ។
    ក្រៅពីធ្វើឲ្យការហ្វឹកហាត់របស់ក្រុម Roma កាន់តែទំនើប លោក Mourinho ក៏ចង់ធ្វើឲ្យក្រុមនេះ​កាន់តែល្អជាងមុន​ផងដែរ បន្ទាប់ពីនាំយក​​អ្នកចាំទី​ Rui Patricio ពីក្លឹប Wolves ក្នុងតម្លៃ​ផ្ទេរ​៩.៨លានផោន៕
 

-->
adverise with khmeread