ក្លឹប Chelsea ចង់យក Callum Hudson Odoi ដោះដូរជាមួយនឹងកីឡាករ Kingsley Coman របស់ក្លឹប Bayern Munich

      ក្លឹប Chelsea គ្រោងនាំយកកីឡាករ Kingsley Coman ដែលធ្លាប់លើកពានជើងឯក​ក្របខណ្ឌ Champions League មកជំនួសតំណែងរបស់កីឡាករ Callum Hudson Odoi តាមរយៈកិច្ចព្រមព្រៀងដោះដូរជាមួយក្លឹប Bayern Munich។
    ការចរចាជុំវិញកិច្ចសន្យាថ្មីរវាងកីឡាករសញ្ជាតិបារាំងរូបនេះជាមួយនឹងក្លឹបជើងឯកនៅក្របខណ្ឌ Bundesliga បានជាប់គាំង បើទោះបីជាគ្រូបង្វឹក Julian Nagelsmann ទទួលស្គាល់សមត្ថភាពរបស់កីឡាកររូបនេះ ស្របពេលក្លឹបនេះមិនចង់ឆ្លើយតបតាមការទាមទារប្រាក់ឈ្នួលខ្ពស់ពីកីឡាកររូបនេះ។
    ដោយឡែក ក្លឹប Bayern Munich ក៏ចាប់អារម្មណ៍លើកីឡាករ Callum Hudson Odoi យូរមកហើយដែរ ប៉ុន្តែសំណើផ្ទេររបស់ពួកគេសម្រាប់កីឡាករវ័យ២០ឆ្នាំរូបនេះត្រូវបានច្រានចោលកាលពីរដូវក្តៅឆ្នាំមុន។
    Hudson Odoi ហាក់ដូចជាមិនសូវទទួលបានការយកចិត្តទុកដាក់ពីគ្រូបង្វឹក​ Tuchel រហូតដល់ចប់រដូវកាលមុន ហើយអាចនឹងមានតួនាទីតិចតួច ប្រ​សិនបើកីឡាកររូបនេះបន្តនៅជាមួយក្រុម Chelsea ។
    ទោះបីជាយ៉ាងណា ក្លឹប Bayern Munich អាចនឹងទទួលបានកីឡាករដែលខ្លួនពេញចិត្តនៅរដូវក្តៅនេះ ស្របពេលក្លឹប Chelsea សង្ឃឹមថា នឹងធ្វើការដោះដូរខ្សែបម្រើស្លាបទាំងពីររូបនេះ។ តាមព័ត៌មានថា ក្លឹប Manchester City និង​Liverpool ក៏ចាប់អារម្មណ៍នឹងកីឡាករ Kingsley Coman ដែរ ចំណែក Manchester United ធ្លាប់ចង់​បាន​មុនពេលក្លឹបនេះសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Jadon Sancho ៕
 

-->
adverise with khmeread