កុំច្រឡំថាព្យុះប្រមោយដំរី តាមពិតជាហ្វូងមូសនៅរុស្ស៊ីទេ!

នេះជាគ្រាគួរឱ្យញាក់សាច់បំផុតនៃព្យុះ "មូស" បាំងជិតពន្លឺព្រះអាទិត្យនៅតំបន់មួយនៃប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍ ដែលថតបានលើវីដេអូ។ 

ហ្វូងមូសរាប់លានក្បាលដែលធ្វើបំលាស់ទីយ៉ាងលឿននិងក្រាស់ឃ្មឹកនៅលើមេឃត្រូវគេប្រទះឃើញនៅតំបន់ Kamchatka ភាគខាងកើត ជាហេតុបង្កការភ័យស្លន់ស្លោដល់អ្នកស្រុក។ 

មើលពីចម្ងាយ រូបភាពថតពីតំបន់នេះមើលទៅប្រៀបបីដូចជាព្យុះប្រមោយដំរីកំពុងបក់គួរធូលីដីឡើងលើមេឃ។ ប៉ុន្តែពេលថតកៀក ទើបដឹងថាវាជាហ្វូងមូសរាប់លានក្បាល។ 

Alexei មកពីតំបន់ Ust-Kamchatsk និយាយថា "ខ្ញុំបើកឡានឆ្លងកាត់ហ្វូងមូសទាំងនេះពីចម្ងាយរាប់រយម៉ែត្រ។ វាមិនមែនជាបទពិសោធន៍គួរឱ្យត្រេកអរនោះទេ ព្រោះខ្ញុំមើលផ្លូវមិនឃើញទេ។ ខ្ញុំមិនហ៊ានបើកបង្អួចទេ។ ហ្វូងមូសទាំងជួរៗអាចមើលឃើញនៅគ្រប់កន្លែងនៅលើមេឃ។ ខ្ញុំឃើញហ្វូងមូសខ្លះបែកខ្ញែកគ្នា ប៉ុន្តែក្រោយមកពូនផ្តុំគ្នាទៅជាគំនរព្យុះប្រមោយដំរីថ្មី"៕

 

-->
adverise with khmeread