ចិនរចនាយន្តហោះលឿនជាងសំឡេងធំជាងយន្តហោះ Boeing 737

យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងបេសកកម្មភពព្រះអង្គារនិងព្រះចន្ទបានឱ្យដឹងថា ចិនកំពុងអភិវឌ្ឍយន្ដហោះលឿនជាងសំឡេងធំជាងយន្តហោះ Boeing 737។

មានប្រវែង ៤៥ ម៉ែត្រ យន្ដហោះនេះនឹងមានប្រវែងវែងជាងយន្តហោះ Boeing 737-700 ជិតមួយភាគបី ជាមួយម៉ាស៊ីនដង្ហើមខ្យល់ពីរត្រូវបានបំពាក់នៅលើដងខ្លួនរបស់វា។ ស្លាបវិញរចនាឡើងស្រដៀងយន្តហោះ Concorde ប៉ុន្តែគែមបះឡើងលើ។

ការរចនាដ៏ស្មុគស្មាញបែបនេះអាចនាំមកនូវបញ្ហាប្រឈមផ្នែកអាកាសចរណ៍ នៅពេលដែលយន្ដហោះដឹកអ្នកដំណើរក្លាយជាយន្តហោះលឿនជាងសំឡេង ឬហោះលឿនជាងល្បឿនសំឡេងប្រាំដង។

ក្រុមអ្នកស្រាវជ្រាវបានប្រើគំរូ Aerodynamic ថ្មីដែលត្រូវបានបង្ហាញថាមានប្រសិទ្ធិភាពក្នុងបេសកកម្មអវកាសចុងក្រោយរបស់ចិន ដើម្បីវាយតម្លៃពីដំណើរការរបស់យន្ដហោះនេះនៅរយៈកម្ពស់ខ្ពស់។

ពួកគេបានរកឃើញតំបន់ជាច្រើននៅលើយន្ដហោះដែលត្រូវការការការពារឬការពង្រឹងបន្ថែមពីព្រោះចំណុចទាំងនេះទំនងជាទទួលរងនូវការឡើងកម្តៅនិងសម្ពាធភ្លាមៗ នៅពេលដែលយន្ដហោះហោះដល់ល្បឿន Mach 6 (ល្បឿន ៦ ដងនៃសំឡេង ៧.៣៤៤ គីឡូម៉ែត្រ/ម៉ោង)៕

-->
adverise with khmeread