West Ham ប្រាប់ក្លឹប Chelsea ថា ត្រូវតែចំណាយ​១០០លានផោន ទើបអាចផ្ទេរ Declan Rice

    តាមព័ត៌មានថា ក្លឹប​ Chelsea ត្រូវ​ចំណាយ​ទឹកប្រាក់ច្រើនគឺរហូត​ដល់​១០០លានផោន​ ដើម្បី​ចុះកិច្ចព្រមព្រៀងផ្ទេរ​កីឡាករ Declan Rice ពីក្លឹប West Ham នៅរដូវក្តៅនេះ។
    កីឡាករវ័យ២២​ឆ្នាំរូបនេះ​ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរ​មក​កាន់​ក្លឹប Chelsea យូរ​មក​ហើយ​ ស្របពេល​ Declan Rice មិន​ទាន់​ចុះកិច្ច​ព្រមព្រៀងពន្យារកិច្ច​សន្យា​ជាមួយក្លឹប West Ham នៅឡើយ។
    ប៉ុន្តែកិច្ចសន្យា​បច្ចុប្បន្នរបស់ Rice នឹងបន្តរហូតដល់ឆ្នាំ​២០២៤​ ហើយ​ក្រុម​របស់លោក David Moyes គ្មានបំណងលក់​កីឡាករសំខាន់រូបនេះក្នុងតម្លៃទាបនោះទេ ស្របពេលមានព័ត៌មានថា ក្លឹប West Ham ទាមទារតម្លៃផ្ទេរ​១០០​លានផោន​។
    ក្លឹប Manchester United ក៏ពេញចិត្តនឹង Rice ផងដែរ ប៉ុន្តែ​មិន​ទំនងជា​ចង់ចំណាយ​ធំនោះទេ ដោយសារតែទើបនឹងព្រមព្រៀងផ្ទេរ​កីឡាករ Jadon Sancho ក្នុងតម្លៃ​៧៣​លានផោន។
    លោក Thomas Tuchel គ្រូបង្វឹក​ក្លឹប​ Chelsea បាន​ជជែកជាមួយសមាជិក​ក្រុ​មការងារ​អំពី Rice ហើយពេញចិត្តគុណភាពរបស់កីឡាកររូបនេះ​ ប៉ុន្តែក្លឹបនេះមិនទាន់​ចាប់ផ្តើម​ការចរចានៅឡើយទេ។
    Rice ដែលបានចាប់ផ្តើមបង្ហាញមុខគ្រប់ការប្រកួតរបស់ក្រុមជម្រើសជាតិ​អង់គ្លេសនៅក្នុងព្រឹត្តិការណ៍ Euro 2020 ត្រូវគេជឿថា ចង់​វិលត្រឡប់មកកាន់ទឹកដី Stamford Bridge នាពេលអនាគត៕
 

-->
adverise with khmeread