Juventus កំពុងពិចារណា​ផ្តល់​ Cristiano Ronaldo ដើម្បីដោះដូរយក​ Mauro Icardi ពីក្លឹប PSG

    តាមព័ត៌មានថា ក្លឹប Juventus កំពុងពិចារណាផ្តល់កីឡាករឆ្នើម Cristiano Ronaldo ទៅឲ្យក្លឹបយក្សបារាំង Paris Saint-Germain ជាផ្នែក​នៃការដោះដូរ​យក​កីឡាករ Mauro Icardi នៅរដូវកាលនេះ។
    Ronaldo នៅសល់កិច្ចសន្យាលេងមួយឆ្នាំទៀត ហើយកំពុងតែ​ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់​ ស្របពេលគេជឿថា ​គ្រូបង្វឹក Massimiliano Allegri របស់ក្លឹប Juventus កំពុងមានផែនការរុះរើក្រុម​ទាំងមូល​ មុន​ពេលចាប់ផ្តើមរដូវកាលថ្មី។
    យោងតាមកាសែតបារាំង​ L'Equipe បានឲ្យដឹងថា Ronaldo អាចជាផ្នែក​មួយនៃការដោះដូរ​ជាមួយក្លឹប Juventus ដែលកំពុងចង់ជម្រុះចោលកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ​ ដើម្បី​នាំយកគោលដៅ​យូរអង្វែង Icardi​។
    Juventus ចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះយូរមកហើយ​ ប៉ុន្តែ​ខកខានមិនបាន​ផ្ទេរកីឡាកររូបនេះកាលពីរដូវក្តៅឆ្នាំ​មុន ស្របពេលកីឡាករវ័យ​២៨ឆ្នាំរូបនេះ​ចូលរួមជាមួយក្លឹប PSG ជំនួសវិញ។
    គេជឿថា មាន​លក្ខខណ្ឌ​នៅក្នុងកិច្ចសន្យា​របស់ខ្សែប្រយុទ្ធរូបនេះ​ដែលមាន​ន័យថា ក្លឹប PSG នឹងត្រូវចំណាយ​ប្រាក់ប្រហែល​១២លានផោន​ឲ្យ​ក្លឹបនៅក្របខណ្ឌ Serie A។ តាមព័ត៌មានថា នេះគឺជាកត្តាមួយដែល​ប៉ះពាល់ដល់​កិច្ចព្រមព្រៀងផ្ទេរនាពេលអនាគតមកកាន់ក្លឹប Juventus ។
    គេជឿថា កិច្ចសន្យាបច្ចុប្បន្ន​របស់ Ronaldo មានតម្លៃ​៣,៨លានផោន​ក្នុងមួយខែ​ ហើយបញ្ហា​វិបត្តិហិរញ្ញវត្ថុដោយ​សារជំងឺកូវីដ-១៩ ក្លឹប Juve ប្រហែល​មានការលំបាក​ក្នុងការ​ផ្តល់កិច្ចសន្យា​ថ្មី​ដល់​កីឡាកររូបនេះ៕
 

-->
adverise with khmeread