Chelsea ចាត់​ទុកខ្សែប្រយុទ្ធ Sasa Kalajdzic គឺជា​ជម្រើស​ខ្សែប្រយុទ្ធថ្មី​នៅ​រដូវក្តៅនេះ

    ក្លឹប Chelsea កំពុងពិចារណា​លទ្ធភាពផ្ទេរ​ខ្សែប្រយុទ្ធ Sasa Kalajdzic របស់​ក្លឹប Stuttgart នេះបើតាមសេចក្តីរាយការណ៍​ជាច្រើន ខណៈ​លោក Thomas Tuchel បន្តស្វែងរក​ខ្សែប្រយុទ្ធកណ្តាល​ម្នាក់​ទៀត។
    ក្លឹប Chelsea ត្រូវបានគេភ្ជាប់ទៅនឹង​កិច្ចព្រមព្រៀងផ្ទេរ​ខ្សែប្រយុទ្ធ​ Erling Haaland របស់ក្លឹប Dormund ផងដែរ​ ស្របពេល​មាន​ការ​បង្ហើបប្រាប់ព័ត៌មាន​ថា ចំណាប់អារម្មណ៍របស់​ក្លឹប Chelsea លើ​កីឡាករសញ្ជាតិន័រវ៉េស​រូបនេះគឺ មានតាំងពីខែមិនា​មកម៉្លេះ។
    តាម​ព័ត៌មាន​ថា ក្លឹប Chelsea មានបំណងប្រើប្រាស់កីឡាករនិងបូកបន្ថែមកញ្ចប់ទឹកប្រាក់មួយចំនួន​ ដើម្បី​ដូរ​យក Haaland ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​កាលពីសប្តាហ៍មុន ដែល​ធ្វើឲ្យ​ក្លឹបនៅក្របខណ្ឌ Premier League នេះសម្លឹងរកមើលជម្រើសផ្សេង ដើម្បីពង្រឹង​ផ្នែក​ខ្សែប្រយុទ្ធរបស់ខ្លួន​នៅ​រដូវក្តៅនេះ។
    តាមព័ត៌មានថា ខ្សែប្រយុទ្ធ Kalajdzic សញ្ជាតិ​អូទ្រីស​​គឺជា​ជម្រើស​មួយក្នុងចំណោម​ជម្រើស​ជា​ច្រើន​ដែល​ក្លឹប Chelsea អាចនឹងងាកទៅរក​ ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរ Haaland។
    តាមសេចក្តីរាយការណ៍ថា ក្លឹប Stuttgart ក៏មិនទាន់ប្រញាប់ប្រញាល់​ចង់លក់ខ្សែប្រយុទ្ធ ដែលអាច​រកបាន​១៧គ្រាប់បាល់ក្នុងការបង្ហាញមុខ​៣៦លើករូបនេះ​នៅឡើយ​ទេ៕
 

-->
adverise with khmeread