មហាសេដ្ឋីផុតលេខ Jeff Bezos ហោះទៅទីអវកាសតាមយានឯកជនរបស់គាត់ឈ្មោះ New Shepard

មហាសេដ្ឋី Jeff Bezos បានហោះទៅទីអវកាសកាលពីថ្ងៃអង្គារទី២០កក្កដា នៅក្នុងការហោះហើរមានមនុស្សលើកដំបូងនៃយានរ៉ុក្កែតរបស់គាត់ឈ្មោះ New Shepard ។

គាត់ត្រូវបានអមដំណើរដោយលោក Mark Bezos ដែលជាបងប្រុសរបស់គាត់ លោកស្រី Wally Funk អាយុ ៨២ ឆ្នាំជាអ្នកត្រួសត្រាយផ្នែកប្រណាំងប្រជែងអវកាសដំបូងបង្អស់របស់អាមេរិក និងនិស្សិតអាយុ ១៨ ឆ្នាំម្នាក់។

ពួកគេបានធ្វើដំណើរតាមក្បាលយានមានបង្អួចធំបំផុតដែលហោះហើរក្នុងលំហដោយផ្តល់នូវទេសភាពដ៏អស្ចារ្យនៃផែនដី។

អ្នកដំណើរទាំងបួននាក់បានលោតឆត្រយោងត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីការធ្វើដំណើររយៈពេល ១០ នាទីនិង ១០ វិនាទី។

យាន New Shepard ដែលសាងសង់ដោយក្រុមហ៊ុន Blue Origin របស់លោក Bezos ត្រូវបានរចនាឡើងដើម្បីបម្រើដល់ទីផ្សាដែលកំពុងរីកចម្រើនសម្រាប់វិស័យទេសចរណ៍អវកាសក្នុងចំណោមអ្នកមានបំផុត។

នៅលើជើងហោះហើរនេះគឺជាមនុស្សចំណាស់ជាងគេដែលបានទៅដល់ទីអវកាសគឺលោកស្រី Funk និងក្មេងជាងគេគឺនិស្សិត Oliver Daemen ។

យានអវកាសបានចេញដំណើរនៅវេលាម៉ោង ១៤ និង ១២ នាទី ពីកន្លែងបង្ហោះឯកជនមួយនៅទីក្រុង Van Horn រដ្ឋ Texas។

បន្ទាប់ពីក្បាលយានចុះមកវិញលោក Bezos បាននិយាយថា "អវកាសយានិក Bezos : ថ្ងៃល្អបំផុតមិនធ្លាប់មាន!"។

រយៈពេល ២ នាទីនៃជើងហោះហើរក្បាលយានបានបំបែកចេញពីរ៉ុក្កែតរបស់វា ហើយបន្តទៅមុខឆ្ពោះទៅរកខ្សែ Karman ដែលជាព្រំប្រទល់នៃលំហដែលគេទទួលស្គាល់ជាទូទៅគឺកម្ពស់ ១០០ គីឡូម៉ែត្រពីផ្ទៃផែនដី។

អ្នកដំណើរឆ្លងកាត់បទពិសោធន៍អណ្ដែតខ្លួនប្រហែល ៤ នាទីហើយពួកគេអាចចុះពីកៅអីរបស់ខ្លួនដើម្បីអណ្តែតជុំវិញ និងរីករាយនឹងទេសភាពនៃភពផែនដីរបស់យើងនៅខាងក្រោម៕

 

-->
adverise with khmeread