ប្រធានាធិបតីបារាំងគឺជាគោលដៅគេវាយប្រហារតាមអ៊ីនធឺណេត

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានានិយាយថា ប្រធានាធិបតីបារាំង Emmanuel Macron គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកជាច្រើនរូប ដែលគេជឿថាត្រូវបានកំណត់គោលដៅសម្រាប់ករណី Hack ទូរស័ព្ទដោយប្រើ Spyware ។

សូហ្វវែ ដែលគេស្គាល់ថា Pegasus ឆ្លងចូលទូរស័ព្ទនិងអនុញ្ញាតឱ្យប្រតិបត្តិករអាចតាមដានគោលដៅរបស់ពួកគេ។

មេដឹកនាំទាំងនេះស្ថិតនៅក្នុងបញ្ជីលេខទូរស័ព្ទចំនួនប្រហែល ៥០.០០០ នាក់ដែលគេជឿថាជាចំណាប់អារម្មណ៍របស់អតិថិជនរបស់ក្រុមហ៊ុនអ៊ីស្រាអែល NSO Group។ បញ្ជីនេះត្រូវបានបែកធ្លាយដល់បណ្តាសារព័ត៌មានធំៗ ។

NSO បដិសេធរាល់ការធ្វើខុសណាមួយ។

ក្រុមហ៊ុននិយាយថាកម្មវិធីនេះត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងឧក្រិដ្ឋជននិងភេរវករ។

ក្រុមហ៊ុនបន្តថាវាត្រូវបានផ្តល់ជូនសម្រាប់តែភ្នាក់ងារយោធាក្នុងការអនុវត្តច្បាប់និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលមានកំណត់ត្រាសិទ្ធិមនុស្សល្អ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែលនេះបាននិយាយថាការស៊ើបអង្កេតដើមដែលនាំឱ្យមានរបាយការណ៍ចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាល NGO Forbidden Stories ដែលមានមូលដ្ឋាននៅក្រុងប៉ារីសនិងអង្គការ Amnesty International គឺ "ពោរពេញទៅដោយការស្មានខុសនិងទ្រឹស្តីដែលមិនច្បាស់ការ" ។

របាយការណ៍នេះគឺជាផ្នែកមួយនៃអត្ថបទព័ត៌មានដែលបង្ហាញមនុស្សលេចធ្លោរាប់ពាន់នាក់ត្រូវបានគេកំណត់គោលដៅ៕ ប្រភព ៖ BBC


 

-->
adverise with khmeread