រុស្ស៊ីព្រមានអាមេរិកកុំឱ្យដាក់ពង្រាយមីស៊ីលលឿនជាងសំឡេងទៅតំបន់អឺរ៉ុប

រុស្ស៊ីកំពុងព្រមានសហរដ្ឋអាមេរិកកុំឱ្យដាក់ពង្រាយមីស៊ីលលឿនជាងសំឡេងថ្មីរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុប ខណៈវិមានក្រឹមឡាំងទើបតែកោតសរសើរការសាកល្បងដោយជោគជ័យនូវមីស៊ីលលឿនរបស់ខ្លួន។

ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានបង្ហោះសារ Twitter កាលពីយប់ថ្ងៃចន្ទ ដែលចាប់ផ្តើមជាមួយចំណុចឧទានសញ្ញាពណ៌ក្រហមធំៗ។  Tweet នោះបានដាក់ស្លាកលើអ្នកនាំពាក្យមន្ទីរបញ្ចកោណ John F. Kirby ។

សារលិខិតពីស្ថានទូតរុស្ស៊ីបានសរសេរថា "យើងចង់រំលឹក [ Kirby] ថាការដាក់ពង្រាយ [មីស៊ីល] លឿនជាងសំឡេងណាមួយរបស់អាមេរិកនៅអឺរ៉ុបនឹងបង្កអស្ថិរភាពខ្លាំងណាស់"។

"ពេលវេលាហោះហើរខ្លីរបស់មីស៊ីលទាំងនោះទុកពេលឱ្យរុស្ស៊ីតិចតួចណាស់ក្នុងការសម្រេចចិត្ត ហើយវានឹងបង្កើនលទ្ធភាពនៃជម្លោះមិនចេះរីងស្ងួត"។

Tweet ត្រូវបានបង្ហោះនៅថ្ងៃដដែល ដែលយោធារុស្ស៊ីបានរាយការណ៍ពីការបាញ់សាកល្បងមីស៊ីលថ្មីប្រកបដោយជោគជ័យមួយផ្សេងទៀត។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាមីស៊ីល Zircon ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Groshkov នៅសមុទ្រស។

ក្រសួងបាននិយាយថា មីស៊ីលនេះបានហោះក្នុងល្បឿនលឿនជាងសំឡេង ៧ ហើយបានវាយប្រហារចំគោលដៅដែលបានកំណត់នៅចម្ងាយជាង៣៥០គីឡូម៉ែត្រនៅឆ្នេរសមុទ្រ Barents ។

ប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីនបាននិយាយថា មីស៊ីល Zircon អាចមានសមត្ថភាពហោះហើរបានលឿនជាងសំឡេង ៩ ដងនិងមានរយៈចម្ងាយហោះហើរ ៩៩៧គីឡូម៉ែត្រ។ លោកពូទីនបានសង្កត់ធ្ងន់ថា ការដាក់ពង្រាយរបស់ខ្លួននឹងជួយបង្កើនសមត្ថភាពយោធារបស់រុស្ស៊ីយ៉ាងខ្លាំង៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread