ផ្ទុះកំប៉ុងហ្គាស ឆេះហាងមីហឹររបួសមនុស្ស៤នាក់នៅខណ្ឌដង្កោ

ភ្នំពេញ ៖​ មានករណីគ្រោះអគ្គីភ័យ​ឆេះហាងមីហិរមួយកន្លែងបណ្តាលឱ្យរបួសមនុស្ស៤នាក់ កើតឡើងនៅផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃពុធទី២១ ខែកក្ដដា ឆ្នាំ ២០២១។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ ហូ លាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់មីហឹរ។សំណង់ដែលឆេះថ្មប្រក់ស័ង្កសីទំហំ ០៤ម៉ែត្រគុណនឹង១៣ម៉ែត្រ។ មូលហេតុផ្ទុះកំប៉ុងហ្គាស បណ្តាលឱ្យឆេះខូចខាតសម្ភារ​បន្ទប់​ផ្ទះបាយទំហំ០៣ម៉ែត្រគុណនឹង០៤ម៉ែត្រ ហើយពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះរងរបួស០៤នាក់រួមមាន ១-ឈ្មោះ តី វណ្ណនី ភេទស្រី អាយុ២៥ ឆ្នាំ (ស្រាល), ២-ឈ្មោះ ស៊ី ស៊រ ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់), ៣-ឈ្មោះ មុន្នី ឡុង ភេទប្រុស អាយុ២៨ឆ្នាំ (ស្រាល) និង៤-ឈ្មោះ មុត ភេទប្រុស អាយុ៣៧ឆ្នាំ (ស្រាល)។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន០២គ្រឿង​ប្រើប្រាស់ទឹកអស់​០១ឡាន​ ស្មើ​នឹង​០៤ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង​​១១ និង២០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល៕

-->
adverise with khmeread