Chelsea ស្វះស្វែងរកលទ្ធភាពផ្ទេរកីឡាករ Domenico Berardi របស់ក្លឹប Sassuolo

        ក្លឹប Chelsea បានស្វះស្វែងរកព័ត៌មានជុំវិញលទ្ធភាពផ្ទេរកីឡាករ Domenico Berardi ជាខ្សែប្រយុទ្ធរបស់ក្លឹប Sassuolo និងជាជម្រើសជាតិអ៊ីតាលី។

        កីឡាករវ័យ២៦ឆ្នាំរូបនេះធ្វើបានល្អជាមួយក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ Euro 2020 ដោយជួយបង្កើតឱកាសពីរលើកនៅវគ្គជម្រុះក្នុងពូលក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះលើកពាន បន្ទាប់ពីយកឈ្នះក្រុមអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយការទាត់បាល់ប៉េណាល់ទី។

        កីឡាកររូបនេះបានលេងឲ្យក្លឹប Sassuolo ពេញមួយអាជីពរបស់ខ្លួន ចាប់ តាំងពីការបង្ហាញមុខក្នុងក្រុមជម្រើសលើកដំបូងកាលពីឆ្នាំ ២០១២ បន្ទាប់ពីបដិសេធកិច្ចព្រមព្រៀងផ្ទេរទៅចូលរួមជាមួយក្លឹប Juventus ។

        ប៉ុន្តែមានព័ត៌មានថា ក្លឹប Chelsea បានស្វែងរកព័ត៌មានជុំវិញលទ្ធភាពផ្ទេរកីឡាករ Berardi ស្របពេលក្លឹប Dortmund និងក្លឹប West Ham ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។

        សេចក្តីរាយការណ៍កាលពីសប្តាហ៍មុនបានអះអាងថា ក្លឹប Chelseaខកខានមិនបានសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Federico Chiesa ដោយសារក្លឹប Juventus គ្មានបំណងចរចាជុំវិញអនាគតខ្សែបម្រើស្លាប ដែលពួកគេទើបនឹងផ្ទេរមកកាលពីរដូវក្តៅឆ្នាំមុន៕

-->
adverise with khmeread