Ibrahima Konate សារភាពថា ការបង្ហាញមុខលើកដំបូងជាមួយក្រុម Liverpool គឺជារឿងអស្ចារ្យ

        កីឡាករ Ibrahima Konate បានសារភាពថា ការបង្ហាញមុខលើកដំបូងនៅក្លឹប Liverpool គឺជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីបង្ហាញមុខលើកដំបូងសម្រាប់ក្រុមហង្សក្រហមកាលពីយប់ថ្ងៃអង្គារ។

        កីឡាកររូបនេះផ្ទេរចូលក្នុងតម្លៃ៣៦លានផោនកាលពីរដូវក្តៅពីក្លឹប RB Leipzig បានចូលលេងនៅតង់ទី២ អំឡុងប្រកួតមិត្តភាពជាមួយក្រុម Wacker Innsbruck និងក្រុម Stuttgart នៅប្រទេសអូទ្រីស។

        Konate លេងនៅក្នុងក្រុមកម្រិតទី២របស់លោក Jurgen Klopp ដែលមានកីឡាករ Mohamed Salah  James Milner និង Naby Keita ផងដែរ ដោយបញ្ចប់ក្នុងលទ្ធផល ១-១ ។

        ប៉ុន្តែ Konate អាយុ២២ឆ្នាំបានលេងជាដៃគូនៅតំបន់ការពារជាមួយកីឡាករ Rhys Williams បានយ៉ាងល្អ ហើយអះអាងថា ខ្លួនសប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់ក្រុម។

         Konate បាននិយាយថា "ខ្ញុំរីករាយមែនទែន។ វាគឺជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ។ គ្មានអ្នកគាំទ្ររបស់យើង ប៉ុន្តែខ្ញុំសប្បាយចិត្តមែនទែន។ ខ្ញុំរីករាយជាមួយក្រុមនៅលើទីលានប្រកួត។ គ្រប់គ្នាមានទំនាក់ទំនងល្អ"។

        ក្រុម Liverpool បន្តត្រៀមខ្លួនសម្រាប់ការប្រកួតកម្តៅសាច់ដុំមុនរដូវកាលជាមួយក្រុមអាល្លឺម៉ង់ Mainz ជាអតីតក្លឹបរបស់លោក Klopp នៅយប់ថ្ងៃសុក្រដែលនឹងមានវត្តមានអ្នកគាំទ្រ ៣៥០០នាក់ចូលរួមទស្សនាផងដែរ៕

-->
adverise with khmeread