Manchester United កំពុងពិចារណាលក់ Paul Pogba នៅរដូវក្តៅនេះ ដើម្បីជៀសវាងបាត់បង់ដោយឥតតម្លៃខ្លួនផ្ទេរ

        ក្លឹប Manchester United កំពុងស្ថិតក្រោមសម្ពាធឲ្យលក់កីឡាករ Paul Pogba នៅក្នុងរយៈពេល៦សប្តាហ៍ទៀត ចំពេលមានការចាប់អារម្មណ៍ខ្លាំងពីក្លឹបយក្សបារាំង Paris Saint Germain ។

        គេជឿថា លោក Mino Raiola ជាភ្នាក់ងាររបស់កីឡាករ Pogba កំពុងពិភាក្សាពីលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប PSG ដែលជឿថា ក្លឹបនេះអាចផ្ទេរខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះក្នុងតម្លៃមិនក្រោម ៨៩លានផោនដែលក្លឹប United បានចំណាយកាលពីឆ្នាំ ២០១៦ នោះទេ។

        Pogba នៅសល់កិច្ចសន្យាលេងរយៈពេលមួយឆ្នាំទៀតជាមួយនឹងប្រាក់ឈ្នួល ២៩០.០០០ផោនក្នុងមួយសប្តាហ៍ ហើយមិនទាន់បង្ហាញចំណាប់អារម្មណ៍ចង់ចុះកិច្ចព្រមព្រៀងថ្មីជាមួយ United នៅឡើយទេ។

        ចំណុចនេះ មានន័យថា កីឡាកររូបនេះអាចនឹងដើរចេញពីពហុកីឡាដ្ឋាន  Old Trafford នៅពេលចប់កិច្ចសន្យាដោយគ្មានតម្លៃខ្លួនផ្ទេរនៅរដូវក្តៅឆ្នាំក្រោយ។

        ក្លឹប Juventus បានចំណាយត្រឹមតែ ៨០០.០០០ផោនប៉ុណ្ណោះនៅពេលពួកគេផ្ទេរ Pogba កាលពីឆ្នាំ ២០១២ ហើយក្រោយមកបានទទួលតម្លៃផ្ទេរខ្ពស់បំផុតនៅពេលកីឡាកររូបនេះត្រឡប់ទៅចូលរួមជាមួយក្លឹប United វិញក្នុងរយៈពេលបួនឆ្នាំក្រោយ។

        នៅពេលនេះ ក្លឹប United ត្រូវតែសម្រេចចិត្តថា តើត្រូវទទួលយកថវិកាខ្លះតាមរយៈការលក់ចេញមុនពេលកីឡាកររូបនេះចប់កិច្ចសន្យា ឬបន្តរក្សាទុករហូតដល់បាត់បង់កីឡាកររូបនេះដោយឥតបានទទួលមួយរៀលនោះ៕

-->
adverise with khmeread