អាកាសធាតុក្តៅរហូត ៥០ អង្សាសេ ទីក្រុងឌូបៃសម្រេចចិត្តបង្កើតភ្លៀងដោយខ្លួនឯង

អារ៉ាប់រួមអេមីរ៉ាតក៏ដូចជាទីក្រុងឌូបៃកំពុងបង្កើតទឹកភ្លៀងដោយខ្លួនឯងដោយប្រើដ្រូនដែលហោះចូលពពកនិងបញ្ចោញបន្ទុកអគ្គិសនីដើម្បីផ្តួលកម្តៅ ៥០ អង្សាសេ។

ភ្លៀងត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិជ្ជាដ្រូន ដែលធ្វើឱ្យពពកមានចរន្តអគ្គិសនីដើម្បីធ្វើឱ្យពួកវាត្បុរជល់គ្នានិងបង្កើតជាទឹកភ្លៀង។

អារ៉ាប់រួមគឺជាប្រទេសមួយដែលមានអាកាសធាតុក្តៅស្ងួតបំផុតមួយនៅលើផែនដីហើយសង្ឃឹមថាបច្ចេកទេសនេះនឹងអាចជួយបង្កើនទឹកភ្លៀងប្រចាំឆ្នាំដ៏តិចតួចរបស់ខ្លួន។

ហើយវិធីសាស្ត្រនេះគឺពិតជាមានប្រសិទ្ធភាពរបស់គេមែន។ វីដេអូដែលចេញផ្សាយដោយមជ្ឈមណ្ឌលឧតុនិយមរបស់សហព័ន្ធអារ៉ាប់រួមកាលពីថ្ងៃពុធទី២១កក្កដាបានបង្ហាញ ភ្លៀងធ្លាក់ដូចភ្លៀងមូសុងនៅទូទាំងប្រទេស ដែលបង្កើតជាផ្ទាំងទឹកភ្លៀងស្រោចស្រប់ពេញផ្លូវហាយវេនានា និងផ្តល់ក្តីរីករាយដល់មនុស្សផងដែរ៕

 

-->
adverise with khmeread