ក្មេងស្រីជំទង់អាយុ១៨ឆ្នាំ មុខដូចមនុស្សចាស់អាយុ១៤៤ឆ្នាំ ស្លាប់ទៅបន្សល់បណ្តាំប្រាប់ម្តាយថា "សូមម៉ាក់ឱ្យកូនចាកចេញទៅ"

ក្មេងជំទង់ម្នាក់ដែលកើតជំងឺ "Benjamin Button" ដែលបណ្តាលឱ្យនាងមានរាងកាយដូចមនុស្សអាយុ ១៤៤ ឆ្នាំបានស្លាប់ហើយ បន្ទាប់ពីនាងទើបធ្វើខួបគម្រប់អាយុ ១៨ ឆ្នាំបានតែប៉ុន្មានសប្តាហ៍។

នាង Ashanti Smith មកពីខេត្ត West Sussex នៃចក្រភពអង់គ្លេស បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ទី ១៧ ខែកក្កដា បន្ទាប់ពីរស់នៅជាមួយនឹងជំងឺចាស់ជរាដ៏កម្របំផុតដែលតាមវេជ្ជសាស្ត្រមានឈ្មោះថាជំងឺ Hutchinson-Gilford Progeria Syndrome ដែលធ្វើឱ្យនាងចាស់ ៨ ឆ្នាំជារៀងរាល់ឆ្នាំនៃជីវិតរបស់នាង។

ម្តាយរបស់ក្មេងជំទង់រូបនេះគឺលោកស្រី Phoebe Louise Smith បានឧទ្ទិសដ្ឋានដល់កូនស្រីរបស់គាត់ ដែលបដិសេធមិនឱ្យជំងឺនេះជះឥទ្ធិពលដល់ដួងព្រលឹងដ៏ស្រស់ស្អាតរបស់នាង។

ត្បិតរាងកាយរបស់នាងមើលទៅស្មើនឹងមនុស្សអាយុ ១៤៤ ឆ្នាំនៅពេលនាងចែកឋានទៅក៏ពិតមែន ក៏ប៉ុន្តែនាង Ashanti នៅតែអាចរីករាយខួបគម្រប់ ១៨ ខែកាលពីខែឧសភាជាមួយនឹងការដើរលេងដាច់យប់និងផឹកស្រាក្រឡុកដែលនាងចូលចិត្ត។

ក្មេងជំទង់រូបនេះបានស្លាប់ ដោយមានមនុស្សជាទីស្រឡាញ់នៅអមជុំវិញខ្លួន រួមមានម្តាយ ឪពុកឈ្មោះ Shaine Wickens អាយុ ៣៣ ឆ្នាំ និង មិត្តភក្តិគ្រួសារម្នាក់ឈ្មោះ Kayleigh Cartwright អាយុ ២៥ ឆ្នាំ ដោយពាក្យបណ្តាំចុងក្រោយរបស់នាងទៅកាន់ម្តាយគឺ "សូមម៉ាក់ឱ្យកូនចាកចេញទៅ"៕

-->
adverise with khmeread