ម៉ាឡេស៊ីកត់ត្រាអ្នកស្លាប់១៩៩នាក់និងឆ្លងកូវីដជិត ១២.០០០ នាក់កាលពីថ្ងៃពុធ

ម៉ាឡេស៊ីបានរាយការណ៍ថាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ចំនួន ១៩៩ នាក់កាលពីថ្ងៃពុធ (ថ្ងៃទី ២១ ខែកក្កដា) ដែលជាថ្ងៃដ៏សាហាវបំផុតចាប់តាំងពីជំងឺរាតត្បាតចាប់ផ្តើមរាលដាល។

ជនរងគ្រោះចំនួន ៣៣ នាក់ត្រូវបាននាំមកទាំងស្លាប់ ខណៈចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៧.៤៤០ នាក់។

ក្រសួងសុខាភិបាលបាននិយាយថាអ្នកជំងឺចំនួន ៩២៧ នាក់កំពុងស្ថិតការសង្គ្រោះបន្ទាន់ ដោយ៤៥៩ នាក់ត្រូវការឧបករណ៍ជំនួយដកដង្ហើម។

ក្នុងនោះក៏មានករណីកូវីដ១៩ថ្មីចំនួន ១១.៩៨៥ នាក់ ជាថ្ងៃទី៩ជាប់គ្នាដែលម៉ាឡេស៊ីបានរាយការណ៍ករណីឆ្លងថ្មីជាង ១០.០០០ នាក់រាលថ្ងៃ។

ជាងពាក់កណ្តាលនៃករណីថ្មីគឺមកពីតំបន់ Klang Valley ដោយ ៥.៥៥០ នាក់នៅរដ្ឋ Selangor និង ១.១៧៤ នៅក្រុងគូឡាឡាំពួ។

រដ្ឋជិតខាង Negeri Sembilan បានកត់ត្រាករណីឆ្លងចំនួន ៧៤៥ ករណីខណៈរដ្ឋ Kedah និងរដ្ឋ Johor ឆ្លង ៨០០ និង ៦៤៤ នាក់រៀងៗខ្លួន។

អគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បាននិយាយថា ៤៨,៩ ភាគរយនៃករណីថ្មីគឺអត់ចេញរោគសញ្ញា ខណៈ ៤៨,៧ ភាគរយមានរោគសញ្ញាស្រាល៕

-->
adverise with khmeread