WHO និយាយថា មេរោគបំប្លែងខ្លួន Delta នឹងឆ្លងរាលដាលខ្លាំងជាងគេនៅប៉ុន្មានខែទៀត

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ (ថ្ងៃទី ២១ ខែកក្កដា) ថាមេរោគបំប្លែងកូវីដ១៩ ឈ្មោះ Delta ដែលឆ្លងយ៉ាងសាហាវនោះ រំពឹងក្លាយជាវីរុសវាយលុកខ្លាំងជាងគេនៅប៉ុន្មានខែខាងមុខ។

មេរោគបំប្លែងខ្លួន Delta ដែលរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឥឡូវនេះត្រូវបានកត់ត្រានៅក្នុងដែនដីចំនួន ១២៤ កន្លែង។ WHO បាននិយាយថា Delta មានចំណែកជាងបីភាគបួននៃករណីឆ្លងនៅក្នុងប្រទេសធំៗជាច្រើន។

WHO និយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួនថា "គេរំពឹងថាមេរោគនេះនឹងប្រកួតប្រជែងជាមួយមេរោគបំប្លែងខ្លួនដទៃទៀតយ៉ាងឆាប់រហ័សនិងក្លាយជាខ្សែស្រឡាយចម្លងរាលដាលខ្លាំងជាងគេនៅក្នុងប៉ុន្មានខែខាងមុខ"។

ក្នុងចំណោមមេរោគបំប្លែងខ្លួនគួរឱ្យបារម្ភចំនួនបីផ្សេងទៀតគឺ Alpha ដែលរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសត្រូវបានរាយការណ៍នៅក្នុងដែនដីចំនួន ១៨០ កន្លែង។ មេរោគបំប្លែងខ្លួន Beta ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ត្រូវបានរាយការណ៍នៅក្នុងដែនដីចំនួន ១៣០ កន្លែង និងមេរោគបំប្លែងខ្លួន Gamma ដែលរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីលមាននៅក្នុងដែនដីចំនួន ៧៨ កន្លែង៕

-->
adverise with khmeread