ឥណ្ឌាកត់ត្រាអ្នកស្លាប់ដោយសារជំងឺ "ផ្សិតខ្មៅ" ចំនួនជាង ៤.៣០០ នាក់

មនុស្សជាង ៤.៣០០ នាក់បានស្លាប់ដោយសារជំងឺ "ផ្សិតខ្មៅ" នៅក្នុងប្រទេសឥណ្ឌានៅក្នុងការរីករាលដាលដែលភាគច្រើនប៉ះពាល់ដល់អ្នកជំងឺកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mansukh Mandaviya បាននិយាយថាប្រទេសឥណ្ឌាបានរាយការណ៍ថាមានករណីឆ្លងជំងឺដ៏កម្រនិងគ្រោះថ្នាក់បំផុតនេះចំនួន ៤៥.៣៧៤ នាក់ ដែលគេហៅថា ជំងឺ Mucormycosis ។

វាប៉ះពាល់ដល់ច្រមុះភ្នែកនិងពេលខ្លះខួរក្បាលហើយជាធម្មតាវាកើតឡើងក្នុងរយៈពេល ១២-១៨ ថ្ងៃបន្ទាប់ពីការជាសះស្បើយពីកូវីដ។

ជិតពាក់កណ្តាលនៃអ្នកឆ្លងទាំងនោះកំពុងទទួលការព្យាបាល។

គ្រូពេទ្យនិយាយថាផ្សិតនេះមានទំនាក់ទំនងជាមួយស្តេរ៉ូអ៊ីតដែលត្រូវបានប្រើដើម្បីព្យាបាលកូវីដ ហើយអ្នកជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់ជាងគេ។

សារធាតុស្តេរ៉ូអ៊ីតកាត់បន្ថយការរលាកនៅក្នុងសួតសម្រាប់កូវីដ១៩ ហើយហាក់ដូចជាជួយបញ្ឈប់ការបំផ្លាញមួយចំនួនដែលអាចកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយលែងមានសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ។

ប៉ុន្តែសារធាតុទាំងនេះក៏កាត់បន្ថយភាពស៊ាំនិងជំរុញកម្រិតជាតិស្ករក្នុងឈាមទាំងចំពោះអ្នកជំងឺទឹកនោមផ្អែមនិងអ្នកជំងឺកូវីដ១៩ដែលមិនមានជំងឺទឹកនោមផ្អែម។

គេគិតថាការធ្លាក់ចុះនៃប្រព័ន្ធភាពស៊ាំនេះអាចជាករណីបង្កឱ្យមានជំងឺ Mucormycosis លើអ្នកជំងឺទឹកនោមផ្អែមឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយរ៉ាំរ៉ៃដូចជាអ្នកជំងឺមហារីក ឬអ្នកផ្ទុកមេរោគហ៊ីវ។

គ្រូពេទ្យនិយាយថាការចាក់ថ្នាំប្រឆាំងនឹងជំងឺផ្សិតគឺជាវិធីតែមួយគត់ដែលមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺនេះ។

រដ្ឋដែលរងគ្រោះខ្លាំងជាងគេចំនួន ២ គឺរដ្ឋ Maharashtra និងរដ្ឋ Gujarat មានមនុស្សចំនួន ១.៨៨៥ នាក់ស្លាប់ដោយសារជំងឺ Mucormycosis ៕ ប្រភព ៖ BBC


 

-->
adverise with khmeread