ប្រទះឃើញសពស្ត្រីជនជាតិចិនម្នាក់អណ្តែតទឹកទន្លេសាប

ភ្នំពេញ ៖ មានករណីសពស្ត្រីជនជាតិចិនម្នាក់អណ្តែតទឹក កើតឡើងនាថ្ងៃទី២១ ខែក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១ព្រឹកនៅចំណុចច្រាំងទន្លេសាប ផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សពមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣៥ឆ្នាំ ជនជាតិចិន បានធ្វើសំណាក់តេស្តរហ័សរកកូវីដ១៩ ទទួលលទ្ធផល «អវិជ្ចមាន»។

បន្ទាប់ពីការត្រួតពិតនិត្យរបស់ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបញ្ចាក់ថា «សពខាងលើស្លាប់ដោយសារលង់ទឹក»។

បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខរង់ចាំស្វែងរកសាច់ញាតិ៕

-->
adverise with khmeread