ទូរទស្សន៍កូរ៉េខាងត្បូងសុំទោស ដែលយកភីហ្សាធ្វើអត្ថាធិប្បាយអំពីក្រុមអត្តិពលិកអូឡាំពិកអ៊ីតាលី

ភីហ្សាសម្រាប់ប្រទេសអ៊ីតាលី Dracula សម្រាប់រូម៉ានី និង Chernobyl សម្រាប់អ៊ុយក្រែន។

ទាំងនេះជារូបភាពនិងចំណងជើងដែលត្រូវបានប្រើដោយទូរទស្សន៍កូរ៉េខាងត្បូងដើម្បីបង្ហាញពីប្រជាជាតិនានានៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ។

ស្ថានីយទូរទស្សន៍ MBC បានសុំអភ័យទោសចំពោះទស្សនិកជនដែលអាក់អន់ចិត្ត បន្ទាប់ពីមានពាក្យតម្អូញដែលមើលឃើញថាវាជាការ "មើលងាយ" និង "គួរឱ្យអស់សំណើច" ។

ប៉ុស្ដិ៍ទូរទស្សន៍នេះបាននិយាយថាខ្លួនចង់ធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកទស្សនាឱ្យយល់ពីបណ្តាប្រទេសដែលចូលមកយ៉ាងឆាប់រហ័ស ប៉ុន្តែបាននិយាយថាវាជា "កំហុសដែលមិនអាចពន្យល់បាន" ។

នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃចន្ទនេះ លោក Park Sung-ja នាយកប្រតិបត្តិប៉ុស្តិ៍នេះបានសុំទោស ដោយនិយាយថា MBC បានធ្វើឱ្យខូចខាតដល់តម្លៃមិត្តភាពសាមគ្គីភាពនិងភាពសុខដុមរមនា។

លោកបាននិយាយថា "ខ្ញុំសូមឱនក្បាលសុំទោសយ៉ាងជ្រាលជ្រៅ" ដោយបន្ថែមថា MBC នឹងដាក់ "រាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារឧបទ្ទវហេតុផ្សេងទៀតកុំឱ្យកើតឡើងម្តងទៀត"៕ ប្រភព ៖ BBC


 

-->
adverise with khmeread