ឃាត់ជនសង្ស័យ២នាក់, រត់រួច២នាក់ពាក់ព័ន្ធគ្រឿងញៀន នៅស្រុកលើកដែក

កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៤នាក់ ត្រូវបានប៉ូលិសស្រុកលើកដែកឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះ មុត សុត ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និង២-ឈ្មោះ ស៊ន អុល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ចំណែកបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួនរួមមាន ១-ឈ្មោះ ត្រា ចាក់ ភេទប្រុស ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលនិង២-ឈ្មោះ ឡេង ភេទប្រុស មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ដកហូតវត្ថុតាងរួមមាន ១.ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ice) ចំនួន៣កញ្ចប់តូច, ២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន មួយគ្រឿង, ៣.ដែកកេះចំនួន ៣២ និងសម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន, ៤.ទូរសព្ទដៃម៉ាកOPPO ពណ៌ក្រហម០១គ្រឿង, ៥.កាំភ្លើងខ្យល់ច្នៃចំនួន០១ដើម (មានគ្រាប់) និង កាំបិតកែច្នៃ ០១ដើម។

ប៉ូលិសបន្តថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៍ថា មានករណីជួបជុំគ្នាជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចរោងចិញ្ចឹមមាន់របស់ឈ្មោះ មុត សុត (នៅទីតាំងកើតហេតុ) បន្ទាប់មកកម្លាំងប៉ូលិសជំនាញ បានសហការជាមួយប៉ូលិសកម្លាំងប៉ុស្តិ៍ព្រែកដាច់ ស្រាវជ្រាវលើករណីនេះ លុះដល់ថ្ងៃកើតហេតុខាងលើកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកដាច់បានកោះហៅឈ្មោះ មុត សុត មកធ្វើការសាកសួរបំភ្លឺ ពាក់ព័ន្ធករណីជួបជុំគ្នាផឹកស៊ី និង ចាក់ធុងបាស។

ក្រោយមកកម្លាំងប៉ូលិសជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានចូលរួមធ្វើការសាកសួរបន្ថែម ពាក់ព័ន្ធការងារជំនាញហើយបានសំណូមពរទៅ ឈ្មោះ មុត សុត សហការដើម្បីត្រួតពិនិត្យមើល កន្លែងរោងចិញ្ចឹមមាន់របស់ខ្លួន ។ក្រោយទទួលបានការយល់ព្រមពីឈ្មោះ មុត សុត កម្លាំងប៉ូលិសបានធ្វើការត្រួតពិនិត្យនៅបរិវេណរោងចិញ្ចឹមមាន់នោះ ក៏បានប្រទះឃើញ មានឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន ប្រភេទម៉ាទឹកកក ៣កញ្ចប់ លាក់ក្នុងបំពង់ដែកដំបូលទ្រង់មាន់។

ប៉ូលិសបន្តថា រួចក៏បានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ ស៊ន អុល ដែលកំពុងឋិតនៅទីនោះជាមួយឈ្មោះ ស្តុំ អិនត្រាចាក់ ។ចំណែក ឈ្មោះ ស្តុំ អិនត្រាចាក់ បានលួចរត់គេចខ្លួនបាត់ និង បានបន្តរកឃើញ វត្ថុតាងមួយចំនួនទៀតដែលជនសង្ស័យកប់លាក់ទុកក្នុងដី (ពាង) ក្នុងទ្រុងមាន់ ក្នុងនោះមានជញ្ជីងថ្លឹង និងសម្ភារៈសម្រាប់ វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅចំពោះមុខជនសង្ស័យ មុត សុត និង ម្តាយបង្កើតរបស់ជននេះ ឈ្មោះ កេង ថា ហើយនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកអធិការដ្ឋានដើម្បីបន្តនីតិវិធី។

ជនសង្ស័យ មុត សុត បានសារភាពថា ម្សៅក្រាមចំនួន០៣កញ្ចប់នេះ គឺជាថ្នាំញៀនប្រភេទម៉ាទឹកកក ដែលខ្លួន បានទៅទិញពីឈ្មោះ ឡេង ភេទប្រុស នៅឃុំកំពង់ភ្នំ កាលពីម៉ោង៣ រសៀលម្សិលមិញ បានចំនួន៤កញ្ចប់ ក្នុងតម្លៃ ៣០ដុល្លារ (សាមសិបដុល្លារ) ដោយខ្លួននិងបក្សពួកបានប្រើប្រាស់យប់មិញ អស់មួយកញ្ចប់នៅក្នុងរោងចាំមាន់ (រោងដេកយាម) នៅសល់០៣កញ្ចប់ខ្លួនឱ្យទៅឈ្មោះ ស្តុំ អិនត្រាចាក់ រក្សាទុក៕


 

-->
adverise with khmeread