ជាតិគីមីពីរោងចក្រប្រែក្លាយបឹងមួយនៅអាហ្សង់ទីនក្លាយជាពណ៌ផ្កាឈូកដ៏ស្រស់ស្អាត តែគ្រោះថ្នាក់

បឹងមួយនៅក្នុងតំបន់ Patagonia ភាគខាងត្បូងប្រទេសអាហ្សង់ទីនបានប្រែទៅជាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតអស្ចារ្យប៉ុន្តែអ្នកជំនាញខាងបាតុភូតគួរឱ្យខ្លាចនិងសកម្មជនបរិស្ថានបានស្តីបន្ទោសទៅលើការបំពុលដោយសារធាតុគីមីដែលប្រើដើម្បីរក្សាគុណភាពបង្គានិងត្រីសម្រាប់នាំចេញ។

យោងតាមក្រុមសកម្មជនបានឱ្យដឹងថា ពណ៌នេះគឺបណ្តាលមកពីសូដ្យូមស៊ុលហ្វាត ជាផលិតផលប្រឆាំងនឹងបាក់តេរីដែលប្រើនៅក្នុងរោងចក្រត្រី ដែលកាកសំណល់របស់វាត្រូវបានស្តីបន្ទោសចំពោះការបំពុលទឹកទន្លេ Chubut ដែលផ្តល់ទឹកដល់បឹង Corfo និងប្រភពទឹកដទៃទៀតនៅក្នុងតំបន់នេះ។

ប្រជាជនបានត្អូញត្អែរជាយូរមកហើយអំពីក្លិនមិនល្អនិងបញ្ហាបរិស្ថានដទៃទៀតជុំវិញទន្លេនិងបឹង។

សកម្មជនបរិស្ថានលោក Pablo Lada បាននិយាយស្តីបន្ទោសរដ្ឋាភិបាលចំពោះរឿងនេះ យ៉ាងដូច្នេះថា "អ្នកដែលគួរតែទទួលខុសត្រូវគឺអ្នកដែលអនុញ្ញាតឱ្យគេបំពុលប្រជាជន"។

នាង Lada ដែលរស់នៅទីក្រុង Trelew នៅមិនឆ្ងាយប៉ុន្មានពីបឹងនេះ និងស្ថិតនៅចម្ងាយប្រមាណ ១.៤០០ គីឡូម៉ែត្រពីរដ្ឋធានី Buenos Aires បាននិយាយថា បឹងនេះប្រែទៅជាពណ៌ផ្កាឈូកកាលពីសប្តាហ៍មុន ហើយនៅតែមានពណ៌ចម្លែកបែបនេះដដែលគិតត្រឹមថ្ងៃអាទិត្យទី២៥កក្កដា៕

-->
adverise with khmeread