ស្រីស្អាតធ្វើការជាអ្នកបញ្ជាម៉ាស៊ីនស្ទូចធ្លាក់ពីកម្ពស់ ៥០ ម៉ែត្រស្លាប់ ពេលកំពុងថតវីដេអូបង្ហោះចូលបណ្តាញសង្គម

អ្នកបញ្ជាម៉ាស៊ីនស្ទូចម្នាក់បានធ្លាក់ពីកម្ពស់ ៥០ ម៉ែត្រស្លាប់ពេលកំពុងថតវីដេអូសម្រាប់បង្ហោះលើបណ្តាញសង្គម។

នាង Xiao Qiumei អាយុ ២៣ ឆ្នាំបានចែករំលែកវីដេអូនៃអាជីពរបស់នាងនៅលើបណ្តាញសង្គម ដែលមាន Follower ១០ ម៉ឺននាក់។

រឿងនេះកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីនាង Sofia Cheung អាយុ ៣២ ឆ្នាំដែលជាតារាបណ្តាញសង្គមដ៏មានឥទ្ធិពលម្នាក់ផ្សេងទៀតមកពីហុងកុងបានទទួលមរណភាពខណៈពេលកំពុងថតរូប Selfie សម្រាប់ Instagram នៅក្បែរទឹកជ្រោះ។

នាង Xiao បានកំពុងនិយាយនិងរាំនៅពីមុខកាមេរ៉ានៅក្នុងអ្វីដែលមើលទៅជាគ្រាចុងក្រោយដែលនាងបញ្ជានៅក្នុងកាប៊ីនម៉ាស៊ីនស្ទូចរបស់នាង ទីដែលនាងធ្វើការនៅក្រុង Quzhou នៃខេត្ត Zhejiang ភាគខាងលិចប្រទេសចិន។

កាមេរ៉ាបានថតនាងកំពុងរាំហើយស្រាប់តែភ្លាត់ស្នៀតធ្លាក់ទៅក្រោម។ រូបភាពពេលកំពុងធ្លាក់មើលព្រាលៗប៉ុន្តែគេអាចឮសំឡេងនាងស្រែកយ៉ាងច្បាស់ពីក្នុងវីដេអូនោះ។

កាសែត The Sun បានរាយការណ៍ថាសាក្សីបានឃើញនាង Xiao Qiumei ធ្លាក់មកដីជាមួយនឹងទូរស័ព្ទកាន់ក្នុងដៃនាងនៅម៉ោងប្រហែល ៥ និង ៤០ នាទីល្ងាចថ្ងៃអង្គារទី២០កក្កដា។ នៅពេលនាងធ្លាក់ មិត្តរួមការងាររបស់នាងភាគច្រើនបានចាកចេញពីកន្លែងធ្វើការអស់ទៅហើយ។

នាង Xiao ត្រូវគេនិយាយថាជាម្តាយកូនពីរនាក់និងមានភាពទាក់ទាញក្នុងចំណោមអ្នកលេងបណ្តាញសង្គមដោយសារតែរូបរាងនាងមិនសមមកធ្វើការជាអ្នកបញ្ជាម៉ាស៊ីនស្ទូច។

បញ្ជាក់ពីការស្លាប់របស់នាង ក្រុមគ្រួសារបាននិយាយថា វាជាលទ្ធផលនៃគ្រោះថ្នាក់មិនមែនជាការបោកប្រាស់លើអ៊ីនធឺណេតដើម្បីមានអ្នកចូលមើលច្រើននោះទេ៕

 

-->
adverise with khmeread