កូរ៉េខាងជើងនិងខាងត្បូងស្តារខ្សែទូរស័ព្ទទាក់ទងគ្នាឡើងវិញ

កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានស្តារឡើងវិញនូវបណ្តាញទូរស័ព្ទទំនាក់ទំនងដែលត្រូវបានកាត់ផ្តាច់ដោយក្រុងព្យុងយ៉ាងកាលពីខែមិថុនាឆ្នាំមុន។

យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា មេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាកសាងឡើងវិញនូវការជឿទុកចិត្តគ្នា និងបង្កើនចំណងមិត្តភាព។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេបានផ្លាស់ប្តូរលិខិតផ្ទាល់ខ្លួនជាច្រើនចាប់តាំងពីខែមេសា។

កូរ៉េខាងជើងបានកាត់ផ្តាច់ខ្សែទូរស័ព្ទនៅខែមិថុនាឆ្នាំ ២០២០ ខណៈដែលទំនាក់ទំនងបានជូរចត់ បន្ទាប់ពីជំនួបកំពូលបរាជ័យរវាងប្រទេសទាំងពីរ។

បន្តិចក្រោយមកកូរ៉េខាងជើងបានបំផ្លាញការិយាល័យព្រំដែនអន្តរកូរ៉េមួយដែលត្រូវបានសាងសង់ឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនង។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថា "យោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងមេដឹកនាំកំពូលគឺខាងជើងនិងខាងត្បូងបានចាត់វិធានការដើម្បីដំណើរការរាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េឡើងវិញចាប់ពីម៉ោង ១០ ព្រឹកថ្ងៃអង្គារទី ២៧ ខែកក្កដា ។ មេដឹកនាំទាំងពីរបានយល់ព្រមធ្វើឱ្យមានការបោះជំហានដ៏ធំមួយក្នុងការស្តារការទុកចិត្តគ្នាទៅវិញទៅមកនិងលើកកម្ពស់ការផ្សះផ្សាគ្នា" ។

យោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា តំណាងមកពីភាគីទាំងពីរបាននិយាយគ្នាតាមទូរស័ព្ទអស់រយៈពេល ៣ នាទី។ ក្រសួងបានបន្ថែមទៀតថា ការតេទូរស័ព្ទមួយទៀតនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃអង្គារហើយចាប់ពីពេលនេះតទៅជារៀងរាល់ថ្ងៃ៕ 

-->
adverise with khmeread