ក្រុងហាណូយផាកបានលុយចំនួន ៦៥.៣០០ ដុល្លារអាមេរិកលើអ្នកដែលរំលោភច្បាប់រក្សាគម្លាតសង្គម

នាយកដ្ឋានសន្តិសុខសាធារណៈក្រុងហាណូយបាននិយាយកាលពីថ្ងៃសុក្រថា ការពិន័យជាទឹកប្រាក់ប្រមាណជា ១ ពាន់លានដុង (៦៥.៣០០ ដុល្លារអាមេរិក) ត្រូវបានផាកលើអ្នករំលោភបទប្បញ្ញត្តិបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃច្បាប់គម្លាតសង្គមនៅហាណូយ។

អាជ្ញាធរបានផាកពិន័យ ២៥០ ករណីសរុបចំនួន ៤៩៩,៥ លានដុង (២១.៧៤០ ដុល្លារ) ចំពោះការមិនពាក់ម៉ាស់នៅទីសាធារណៈ។

អាជីវកម្មសេវាកម្មចំនួន ១១ ត្រូវបានពិន័យជាប្រាក់ ៥៤ លានដុង (២.៣៥០ ដុល្លារ) សម្រាប់ការបន្តបើកទ្វាររកស៊ីរបស់ខ្លួន។

មានករណីចំនួន ១៣៥ ករណីដែលត្រូវបង់ប្រាក់ពិន័យជាទឹកប្រាក់ចំនួនជាង ៦៨៨ លានដុងស្មើនឹង ១១.៦៥០ ដុល្លារអាមេរិកសម្រាប់ការមិនចាត់វិធានការរក្សាគម្លាតសង្គម ការចេញពីផ្ទះដោយមិនចាំបាច់ និងពាក់ម៉ាស់មិនត្រឹមត្រូវ។

អាជ្ញាធរទីក្រុងហាណូយបានចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិនៃការរក្សាគម្លាតសង្គមក្រោមបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្រ្តីសម្រាប់រយៈពេល ១៥ ថ្ងៃចាប់ពីម៉ោង ៦ ព្រឹកថ្ងៃសៅរ៍។

សារាចរណែនាំហាមឃាត់ការជួបជុំជាសាធារណៈលើសពីពីរនាក់ ហាមឃាត់អាជីវកម្មនានា និងសេវាកម្មដែលមិនចាំបាច់និង តម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះលើកលែងតែពួកគេចេញទៅរកអាហារ ថ្នាំ ចេញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ បំពេញមុខនាទីនៅតាមក្រុមហ៊ុនសំខាន់ៗ ឬ មានគ្រាអាសន្នផ្សេងទៀត។

ការដឹកជញ្ជូនសាធារណៈរួមទាំងឡានក្រុង ឡានតាក់ស៊ី និងយានជំនិះត្រូវបានផ្អាក។

ការពិន័យរដ្ឋបាលចំពោះការរំលោភបែបនេះមានចន្លោះពី ១ លានដុង (៤៣ ដុល្លារ) ទៅ ២០ លានដុង (៨៦៩ ដុល្លារ) ៕

-->
adverise with khmeread