អ្នកជំនាញនិយាយថាត្រឹមឆ្នាំ២០៥០ ចំនួនមនុស្សកើតជំងឺវង្វេងនឹងកើនឡើងបីដង គឺជាង ១៥០ លាននាក់

ការសិក្សាថ្មីមួយបានរកឃើញថា ចំនួនករណីជំងឺវង្វេងវង្វាន់នៅជុំវិញពិភពលោកអាចកើនឡើងបីដងក្នុងរយៈពេលបីទសវត្សរ៍ខាងមុខនេះ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោនបានស្រាវជ្រាវទិន្នន័យសុខភាពទូទាំងពិភពលោកចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ សម្រាប់ការសិក្សានេះនិងបានព្យាករណ៍ពីអនាគតនៃជំងឺវង្វេងដោយប្រើនិន្នាការសុខភាព។

ពួកគេបានរកឃើញថាអត្រានៃជំងឺវង្វេងនៅលើពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១៥២,៨ លាននាក់ត្រឹមឆ្នាំ ២០៥០ ធៀបទៅនឹងអ្នកជំងឺតែ ៥៧,៤ លាននាក់ក្នុងឆ្នាំ ២០១៩ គឺកើនឡើង ១៦៦ ភាគរយ។

ប្រជាជនវ័យចំណាស់កាន់តែច្រើននិងការកើនឡើងនៃបញ្ហាដូចជាជំងឺធាត់និងជាតិស្ករក្នុងឈាមខ្ពស់អាចចូលរួមចំណែកដល់អត្រាជំងឺវង្វេងខ្ពស់។

អនុតំបន់សាហារ៉ាអាហ្រ្វិក អាហ្វ្រិកខាងជើង និង មជ្ឈិមបូព៌ាគឺជាតំបន់ដែលគេរំពឹងថានឹងមានការកើនឡើងអ្នកជំងឺវង្វេងច្រើនបំផុត៕

-->
adverise with khmeread