ហូជីមិញក្លាយជាទីក្រុងស្ងាត់ជ្រងំនៅថ្ងៃទីមួយនៃបម្រាមចេញក្រៅផ្ទះ

ផ្លូវនានាក្នុងទីក្រុងហូជីមិញបានក្លាយជាទំនេរស្អាតតាំងពីល្ងាចថ្ងៃចន្ទដោយសារការអនុវត្តការរឹតត្បិតការធ្វើដំណើរក្រៅផ្ទះ ខណៈដែលអង្គភាពប៉ូលិសជាច្រើនបានបំពេញភារកិច្ចល្បាតដើម្បីធានាថាច្បាប់ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។

គណៈកម្មាធិការប្រជាជនក្រុងបានសម្រេចហាមប្រជាជនទាំងអស់មិនឱ្យនៅខាងក្រៅផ្ទះចាប់ពីម៉ោង ៦ល្ងាចដល់ ៦ព្រឹក ថ្ងៃចាប់ពីថ្ងៃចន្ទរហូតដល់មានសេចក្តីជូនដំណឹងបន្ថែមទៀតចំពេលមានការផ្ទុះកូវីដ១៩អាក្រក់បំផុត។

សកម្មភាពទាំងអស់នៅក្នុងទីក្រុងត្រូវបានផ្អាក គឺទុកតែសកម្មភាពសង្គ្រោះបន្ទាន់និងបេសកកម្មបង្ការជំងឺរាតត្បាតប៉ុណ្ណោះ។

យោងតាមការស្ទង់មតិរបស់អ្នកយកព័ត៌មានកាសែត Tuoi Tre ផ្លូវថ្នល់ក្នុងតំបន់មានសភាពមមាញឹកខ្លាំងនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃចន្ទខណៈដែលមនុស្សប្រញាប់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើការ។

ភាគច្រើននៃអ្នកដំណើរទាំងនោះធ្វើការនៅក្នុងវិស័យសំខាន់ៗ។

គ្រប់ផ្លូវទាំងអស់បានស្ងាត់និងទទេស្អាតបន្ទាប់ពីម៉ោង៦ល្ងាច ខណៈដែលអ្នកស្រុកខ្លះមិនបានទៅដល់ផ្ទះតាមពេលវេលាកំណត់ទេ ហើយជួនកាលគេឃើញឡានដឹកទំនិញសំខាន់ៗឆ្លងកាត់ម្តងម្កាល។

ប៉ូលិសចរាចរណ៍ជាច្រើនត្រូវបានប្រមូលផ្តុំដើម្បីធ្វើឱ្យប្រាកដថាអ្នករាល់គ្នាគោរពតាមច្បាប់។

វៀតណាមបានកត់ត្រាករណីឆ្លងកូវីដចំនួន ១០៩.១១១ នាក់គិតត្រឹមរសៀលថ្ងៃអង្គារ ដោយមានអ្នកជាសះស្បើយចំនួន ២១.៣៤៤ នាក់និងអ្នកស្លាប់ ៥២៤ នាក់៕

-->
adverise with khmeread