ថ្ងៃនេះកូរ៉េខាងត្បូងរាយការណ៍ករណីឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

កូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានរាយការណ៍ករណីថ្មីនៃកូវីដ១៩ចំនួន១.៩៨៩សម្រាប់ថ្ងៃអង្គារ ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន  នៅពេលដែលប្រទេសនេះកំពុងព្យាយាមបង្ក្រាបនូវការផ្ទុះឡើងនៃរលកទីបួនដែលធ្វើទុក្ខបុកម្នេញដោយវីរុសបំប្លែងខ្លួន Delta។

ចំនួនឆ្លងសរុបប្រចាំថ្ងៃបានបំបែកកំណត់ត្រាមុនកាលពីថ្ងៃទី ២២ ខែកក្កដា ខណៈការឆ្លងកំពុងរីករាលដាលហួសពីរដ្ឋធានីសេអ៊ូល និងតំបន់ជិតខាងរបស់ខ្លួនដែលជាកន្លែងមានវិធានការរក្សាគម្លាតសង្គមតឹងរ៉ឹងបំផុត។

យោងតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថាមានករណីឆ្លងក្នុងស្រុកចំនួន ១.៨២៣ កាលពីថ្ងៃអង្គារនិង ៣៣,៥% ឬ ៦១១ ករណីមកពីតំបន់ក្រៅរដ្ឋធានី។

នេះជាលើកទីមួយហើយដែលករណីនៅក្រៅតំបន់ទីក្រុងសេអ៊ូលមានចំនួនលើសពី ៦០០ នាក់ ចាប់តាំងពីរលកកូវីដ១៩ដំបូងលេចចេញពីវិហារមួយនៅភាគអាគ្នេយ៍ទីក្រុងតេគូ។

ការរឹតបន្តឹងគម្លាតសង្គមបានចូលជាធរមាននៅទូទាំងប្រទេសកាលពីថ្ងៃអង្គារហើយនឹងមានរយៈពេលពីរសប្តាហ៍។ តំបន់ទាំងនោះនឹងស្ថិតនៅក្រោមការទប់ស្កាត់មេរោគកម្រិត៣/៤ ដែលមានន័យថាម៉ោង១០យប់ បម្រាមគោចរនឹងហាមការបរិភោគអាហារ
 និងការជួបជុំមនុស្សច្រើនជាង ៤ នាក់។

ការរឹតត្បិតតឹងតែងត្រូវបានអនុម័តដើម្បីការពារការរីករាលដាលនៃមេរោគកូរ៉ូណាក្នុងអំឡុងរដូវឈប់សម្រាកនៅរដូវក្តៅរបស់កូរ៉េខាងត្បូង។

តំបន់ទីក្រុងសេអ៊ូលនៅតែស្ថិតនៅក្រោមកម្រិតទី ៤ ដែលរួមបញ្ចូលទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ២ នាក់ បន្ទាប់ពីម៉ោង ៦ ល្ងាច៕ 


 

-->
adverise with khmeread