យុវជនម្នាក់លេបថ្នាំកណ្តុរសម្លាប់ខ្លួននៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ​ ៖​ យុវជនម្នាក់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកមិនបានសម្រេច​ ចុងក្រោយបានលេបថ្នាំកណ្តុរសម្លាប់ខ្លួនបានសម្រេច បង្កការភ្ញាក់ផ្អើលកើតឡើង នាវេលាម៉ោង៦ ព្រឹកថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅភូមិព្រៃឫស្សី​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

តាមឱ្យដឹងពីឪពុកជនរងគ្រោះ​បានឱ្យដឹងថា កូនគាត់ ឈ្មោះ​ហុង ដា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ កូនប្រុសរបស់គាត់កន្លងទៅ ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជា ច្រើនលើលើករួចមកហើយ​ តែត្រូវបងប្អូនជួយទាន់ពេល។​ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦  ខែកក្កដា ឆ្នាំ២០២១ គាត់បានឮសម្លេងកូនក្អួតជាច្រើនដង​ តែមិនបានចាប់អារម្មណ៍ថា«កូនលេបថ្នាំកណ្តុរទេ»។​ ពេលក្អួតរួចកូនប្រុសគាត់បានឡើងទៅដេកនៅលើផ្ទះដេកម្នាក់ឯង។ 

បុរសជាឪពុកបន្តថា លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​ ម៉ោង៧ព្រឹក​ គាត់ជាឪពុកបានទៅទិញអេដចាយ​ ស្រាប់តែប្អូនស្រីរបស់គាត់ទូរសព្ទប្រាប់ថា​ កូនប្រុសបានស្លាប់ដោយលេបថ្នាំកណ្តុរស្លាប់ហើយ។ ទោះយ៉ាងណាគាត់មិនបានបញ្ជាក់ពីមូលហេតុឡើយ។

តាមការស្រាវជ្រាវពិនិត្យ ពីក្រុមគ្រូពេទ្យ សមត្ថកិច្ច​ លោកមេភូមិ ព្រមទាំងក្រុមគ្រួសារ បានអះអាងថា «សពពិតជាស្លាប់ដោយ​សារលេបថ្នាំកណ្តុលខ្លួនឯងពិតប្រាកដមែន​» ហើយប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread