ឡានដឹកស្រូវពេញបើកគេចម៉ូតូបុកបង្កាន់ដៃស្ពានពេញទំហឹងខ្ទេច

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឡានដឹកស្រូវបានគេចពីម៉ូតូរួចរេចង្កូតទៅបុកបង្កាន់ដៃស្ពានរងការខូចខាតធ្ងន់ធ្ងរ នាថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង១០និង៥០នាទី កើតឡើងនៅលើចំណុចផ្លូវលេខ១១០ ចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ កំពង់ចាម 4A-0552 បើកបរដោយឈ្មោះ ហាប់ ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកឡានដឹកស្រូវ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបគុយទាវ ស្រុកលើកដែក ខេត្តកណ្តាលបានបើកបរទិសដៅពីកើតទៅលិច (ស្អាង-ភ្នំពេញ)។

ពេលមកដល់ចំណុចកើតហេតុ ក៏បានគេចម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ មិនចាំស្លាកលេខ ​បើកបរទិសដៅផ្ទុយគ្នា (ភ្នំពេញ-ស្អាង) ដោយជនមិនស្គាល់អត្តសញ្ញាណរួចក៏ជិះម៉ូតូទៅបាត់ ​ខណៈរថយន្តបើកគេចពីម៉ូតូហើយក៏រេចង្កូតមកបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យបាក់បង្កាន់ដៃស្ពានរងការខូចខាតជាខ្លាំង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

-->
adverise with khmeread