ឃាត់ស្ត្រីម្នាក់ជាមួយថ្នាំញៀន៥១កញ្ចប់នៅស្រុកមេសាង

ព្រៃវែង ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បានចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នាវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងអាវុធហត្ថបានឃាត់ជនសង្ស័យឈ្មោះ ជាង ស្រាំង ភេទស្រី អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន៥១កញ្ចប់, ទូរសព្ទដៃចំនួន ០៣គ្រឿង, កន្ត្រៃចំនួន០៣, ទុយោរំលែកថ្នាំចំនួន០២ និងថង់រំលែកថ្នាំមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងអនុវត្តតាមនីតិវិធីនៃច្បាប់៕


 

-->
adverise with khmeread