កម្លាំងអាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួនបុរសម្នាក់តាមដីកាពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ មឿន នីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤០៨ ត.ព្រ ចុះថ្ងៃទី ០១-០៧-២០២១ របស់លោក សេង ស៊ឹមសូរិយ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្នជនត្រូវចោទត្រូវបានកម្លាំងអាវុធហត្ថជំនាញបាននិងកំពុងអនុវត្តតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread