មែនលេងសើច! កូនក្រមុំអនុញ្ញាតឱ្យកូនកំលោះរៀបការជាមួយអតីតសង្សារពេលនាងបង្ហាញមុខនៅថ្ងៃមង្គល

ការចែករំលែកគឺជាការយកចិត្តទុកដាក់ចំពោះគ្នា មែនទេ?

ស្ត្រីម្នាក់នៅប្រទេសឥណ្ឌូនេស៊ីម្នាក់បានជូនពរដល់អនាគតប្ដីដែលនឹងត្រូវរៀបការជាមួយនាងដើម្បីរៀបការជាមួយនារីម្នាក់ទៀតបន្ទាប់ពីស្ត្រីរូបនោះបង្ហាញខ្លួននៅក្នុងពិធីមង្គលការរបស់ពួកគេកាលពីថ្ងៃទី ២០ ខែកក្កដាកន្លងទៅ។

ដោយជឿថានេះជា "ព្រេងវាសនា" ភរិយាអាយុ ២០ ឆ្នាំឈ្មោះ Nur Khusnul Kotimah បាននិយាយថា ព្រឹត្តិការណ៍នោះបានកើតឡើង បន្ទាប់ពីនាង Yuanita Ruri អាយុ ២១ ឆ្នាំបានទៅរកគូដណ្តឹងរបស់នាងឈ្មោះ Korik Akbar ដោយសុំគាត់រៀបការជាមួយ Kotimah ដោយសុខសាន្តផងដែរ។

សារព័ត៌មាន Harian Metro បានរាយការណ៍ថា Yuanita Ruri គឺជាអតីតសង្សាររបស់ Korik អាយុ ២០ ឆ្នាំហើយពួកគេបានស្គាល់គ្នាតាំងពីឆ្នាំ ២០១៦ ។

នាង Yuanita បានដឹងអំពីពិធីមង្គលការនាពេលខាងមុខនេះតាមរយៈបណ្តាញសង្គម ព្រោះមិត្តភក្តិបានចាប់ផ្តើមច្រឡំអបអរសាទរនាងជំនួសវិញ។

នាង Khusnul ដែលបានបន្ថែមថានាងបានចុះចាញ់បន្ទាប់ពីនាង Yuanita បានបង្ហាញខ្លួនដោយមិនបានអញ្ជើញនៅក្នុងពិធីមង្គលការរបស់គូស្នេហ៍នេះ បាននិយាយថា "ដោយសារតែបែបនោះ នាងក៏ត្រូវបានសុំធ្វើឱ្យធ្វើជាប្រពន្ធរបស់គាត់ផងដែរ" ។

Merariq គឺជាទំនៀមទម្លាប់ប្រពៃណីចាប់កូនក្រមុំមករៀបការមួយសម្រាប់ប្រជាជននៅទីក្រុង Lombok ទីដែលស្ត្រីត្រូវឱ្យប្តីនាំចេញទៅទីណាមួយជាសម្ងាត់មុនពេលរៀបអាពាហ៍ពិពាហ៍។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ការចាប់ពង្រត់នេះគឺជាផ្នែកមួយនៃពិធីរៀបអាពាហ៍ពិពាហ៍ដ៏ល្អិតល្អន់ដែលទាមទារការយល់ព្រមពីពុកម្តាយទាំងសងខាង ប៉ុន្តែប្រពៃណីនេះត្រូវបានបំពានដើម្បីបង្ហាញពីភាពត្រឹមត្រូវមុនអាពាហ៍ពិពាហ៍។

Khusnul បានរៀបរាប់ថាប៉ុន្មាននាទីបន្ទាប់ពីមកដល់ផ្ទះរបស់ Korik នាង Yuanita បានបង្ហាញមុខហើយក៏ត្រូវបានស្នើសុំឱ្យរៀបការជាមួយផងដែរ។

នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយសួរសំណួរ លោក Korik បានសម្តែងការភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ក្រឡាប់ចាក់នេះ ហើយនិយាយថា គាត់សម្រេចចិត្តរៀបការជាមួយពួកគេទាំងពីរបន្ទាប់ពីពិភាក្សាពីស្ថានភាពជាមួយគ្រួសាររបស់គាត់។

លោកបាននិយាយថា "បណ្ណាការសម្រាប់អ្នកទាំងពីរក៏ដូចគ្នាដែរដែលមានចំនួន ១,៧៥ លានរូពី (ប្រហែល ១៦៤ ដុល្លារ)" ។

ទោះយ៉ាងណាគាត់បានចែករំលែកថាការសម្រេចចិត្តរៀបការជាមួយស្ត្រីទាំងពីរនាក់នេះមានការព្រួយបារម្ភបន្តិចព្រោះបច្ចុប្បន្នគាត់គ្មានការងារធ្វើហើយឥឡូវនេះគាត់មានប្រពន្ធពីរនាក់ដើម្បីចិញ្ចឹមទៀត៕ ប្រភព ៖ Asiaone


 

-->
adverise with khmeread