បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការខេត្តសៀមរាបពាក់ព័ន្ធគ្រឿងញៀន

សៀមរាប ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខជនសង្ស័យ២នាក់ ក្រោយពេលសហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនក្រុងសៀមរាប និងកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់ស្លក្រាម ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប កាលពីថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹកកន្លងទៅ។                              

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ គី សុផាត ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើកក្រុង-ខេត្តសៀមរាប និង ២-ឈ្មោះ នួន មេសា ភេទប្រុស ឆ្នាំកំណើត១៩៩៦ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

ដកហូតវត្ថុតាងបានរួមមាន ម្ស៉ៅមេតំហ្វេតាមីនចំនួន០៥កញ្ចប់ស្មើនឹងទម្ងន់ ១.៦ក្រាម(ទម្ងន់សុទ្ធ)សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរសព្ទដៃចំនួន០៣គ្រឿង។                   

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានប៉ូលិសការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ម្សិលមិញរួចហើយ៕

-->
adverise with khmeread