ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន២២កញ្ចប់នៅក្រុងតាខ្មៅ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៣០កក្កដាឆ្នាំ២០២១វេលាម៉ោង១និង៤៥នាទីរសៀល នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះខេង មុន្នីនាថ ហៅខ្លឹងភេទប្រុសរស់នៅភូមិថ្មី០២ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះខេង មុន្នីនាថ ហៅខ្លឹង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅបន្ទប់ជួលភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងអ៊ុតសក់ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២២ កញ្ចប់តូច, ទូរសព្ទចំនួន០២គ្រឿង(ម៉ាកNចុចពិល០១ពណ៌ខ្មៅ០១គ្រឿងម៉ាក ZTEពណ៌ខ្មៅចំនួន០១)និងលុយខ្មែរចំនួន៣៧២០០រៀល (បីម៉ីនប្រាំពីពាន់រៀល)។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់តាខ្មៅបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថានៅបន្ទប់ជួលB ភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ពេលនោះលោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុហើយគោះទ្វារហៅម្ចាស់បន្ទប់ រួចសួរនាំនិងធ្វើការឆែកឆេររកមិនឃើញមានវត្ថុតាងឡើយ។

ក្រោយមកមានមនុស្សម្នាក់ឈ្មោះគង់ សុវណ្ណ ភេទប្រុស អាយុ៤៩ឆ្នាំ ដែលមានផ្ទះមានរបងដីឡូតិ៍ជាប់បន្ទប់ទឹករបស់ឈ្មោះខេង មុន្នីនាថ ហៅខ្លឹង បានរើសថង់ពណ៌សមួយដែលធ្លាក់ចូលមកក្នុងដីឡូតិ៍ផ្ទះក្បែរបន្ទប់ទឹករបស់ជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ចតែម្តង។

ពេលនោះកម្លាំងប៉ូលិសបានធ្វើកាឆែកមើលឃើញម្សៅក្រាមសថ្លាចំនួន២២កញ្ចប់តូចរួចរាយការណ៍ជូនលោកអធិការនិងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងមកប៉ូលិសផ្នែកជំនាញក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread