ប្តីផិតក្បត់សម្រេចចិត្តសរសេរលិខិតបោកប្រពន្ធនៅផ្ទះ!

សំណើច ៖ ក្រោយសម្រេចចិត្តមានអីៗជាមួយលេខាស្រីក្មេងសាច់សខ្ចី ប្តីផិតក្បត់ម្នាក់នេះក៏សម្រេចចិត្តសរសេរលិខិតមួយដើម្បីបោកប្រពន្ធឱ្យជឿ។ 

"ភរិយាជាទីស្រឡាញ់របស់បង

អូនប្រាកដជាយល់ច្បាស់ណាស់ថា បងមានការងារច្រើនត្រូវធ្វើ ដែលមនុស្សអាយុ ៥៤ ឆ្នាំដូចជាអូនមិនអាចយល់បានទេ។ បងសប្បាយចិត្តណាស់ដែលមានអូននៅជាមួយបង ហើយបងឱ្យតម្លៃអូនជាប្រពន្ធដ៏ល្អម្នាក់។ ទោះយ៉ាងណា បន្ទាប់ពីអានសំបុត្រនេះរួច បងសង្ឃឹមថាអូននឹងមិនបកស្រាយខុសថា បងនឹងមានអីៗជាមួយលេខាអាយុ ១៨ ឆ្នាំរបស់បងនៅឯសណ្ឋាគារទៅចុះ។ សូមអូនកុំគិតអីផ្តេសផ្តាស បងមិនមានអីៗជាមួយនាងទេ ហើយបងនឹងមកដល់ផ្ទះវិញនៅមុនពាក់កណ្តាលអធ្រាត្រ"។

នៅពេលបុរសនោះត្រឡប់មកផ្ទះវិញនៅយប់នោះ គាត់បានឃើញសំបុត្រតបរបស់ប្រពន្ធដាក់នៅលើតុបាយ ៖

"ប្តីជាទីស្រឡាញ់របស់អូន

អូនបានទទួលសំបុត្ររបស់បងហើយ សូមអរគុណចំពោះភាពស្មោះត្រង់របស់បងចំពោះអូនត្បិតអូនមានអាយុ ៥៤ ឆ្នាំក្តី។ អូនចង់ឆ្លៀតឱកាសនេះរំលឹកបងថា អូនក៏មានអាយុ ៥៤ ឆ្នាំដែរ។ អូនចង់ជូនដំណឹងដល់បងថា ខណៈពេលដែលបងកំពុងអានលិខិតនេះ អូនកំពុងនៅសណ្ឋាគារជាមួយម៉ៃឃើល ជាសិស្សរបស់អូននិងជាជំនួយការគ្រូបង្វឹកកីឡាវាយតេន្នីសផងដែរ។ រូបគេនៅកំលោះហ្ស៊ីន ហើយមានអាយុ១៨ឆ្នាំដូចលេខារបស់បងដែរ។  បងជាអ្នកជំនួញជោគជ័យមានចំណេះដឹងផ្នែកគណិតវិទ្យាដ៏ពូកែ ច្បាស់ជាយល់ យើងស្ថិតនៅក្នុងស្ថានភាពដូចគ្នា ប៉ុន្តែមានភាពខុសគ្នាបន្តិចបន្តួច ពោលគឺមនុស្សអាយុ ១៨ ឆ្នាំមករកមនុស្សអាយុ ៥៤ ឆ្នាំមានពេលវេលានៅជាមួយគ្នាច្រើនជាងមនុស្សអាយុ ៥៤ ឆ្នាំទៅរកមនុស្សអាយុ ១៨ ឆ្នាំ!

ជួបគ្នានៅមួយអាទិត្យទៀត!"៕ 

-->
adverise with khmeread