ឃាត់មនុស្ស៥នាក់ល្មើសនឹងវិធានការដ្ឋបាលនិងរារាំងបង្កជាឧបសគ្គដល់សមត្ថកិច្ច

កោះកុង ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ សហការជាមួយកម្លាំងអាជ្ញាធរភូមិឃុំ និងមានការសម្របសម្រួលនីតិវិធីដោយលោក អៀង ចាន់ភារ៉ា ព្រះរាជអាជ្ញារង បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលបានល្មើសវិធានការដ្ឋបាលនិងរារាំងបង្កជាឧបសគ្គដល់សមត្ថកិច្ច ក្នុងការអនុវត្តវិធានការរដ្ឋបាល នៅចំណុចហាងខារ៉ាអូខេ «កុលាបសសពយុវជន» ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទីយប់កន្លងទៅ។ 

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន១-ឈ្មោះ សេន បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា, ២-ឈ្មោះ យីង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ, ៣-ឈ្មោះ ញឹប រ៉ាត់ ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ, ៤-ឈ្មោះ សុខ ណូ ភេទស្រី អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ ៣សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និង៥-ឈ្មោះ អួង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេង ទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីរួចហើយ៕


 

-->
adverise with khmeread