ការស្លាប់របស់កុមារីអាយុ១២ឆ្នាំម្នាក់សមត្ថកិច្ចអះអាងថា «ជាករណីឃាតកម្ម មិនមែនជាករណីចងកសម្លាប់ខ្លួននោះទេ»

កំពង់ស្ពឺ ៖ កុមារីអាយុ១២ឆ្នាំម្នាក់ជារូបភាពគេឃើញចងកសម្លាប់ខ្លួន ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើកោសល្យពិច័យយ៉ាងម៉ត់ចត់រួចបញ្ជាក់ថា «ជាករណីឃាតកម្ម មិនមែនជាករណីចងកសម្លាប់ខ្លួននោះទេ»។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ចជំនាញ​ខេត្ត​កំពង់​ស្ពឺ​ នៅថ្ងៃសៅរ៍ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១​បានឱ្យដឹងថា​ ក្មេងស្រី អាយុ១២ឆ្នាំម្នាក់ ដែលត្រូវ​បានគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកជាប់នឹងចម្រឹងបង្អួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី៣០ ខែកក្កដានោះ នៅចំណុចភូមិវាលស្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គឺ​ «ជាករណីឃាតកម្ម មិនមែនជាករណីចងកសម្លាប់ខ្លួននោះទេ»។

របាយការណ៍​សមត្ថកិច្ចបន្តថា​ ក្មេងស្រីរងគ្រោះឈ្មោះ គ.ស.រ. អាយុ១២ឆ្នាំ មានឪពុកឈ្មោះ ឆិល ណាគ្រី អាយុ៣៨ឆ្នាំនិងម្ដាយឈ្មោះ វ៉ិត និន អាយុ៣៥ឆ្នាំ​ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

របាយការណ៍បន្តថា​ បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងកងរាជអាវុធហត្ថខេត្ត​ រួមជាមួយកម្លាំងប៉ូលិសខេត្តដោយមានការចូលរួមពី អង្គការការពារសិទ្ធិកុមារ និង អាជ្ញាធរភូមិ-ឃុំ បានចុះធ្វើកោសល្យវិច័យទៅលើសាកសពក្មេងស្រីរងគ្រោះ ​ឃើញថា «ជនរងគ្រោះបានស្លាប់ក្នុងសភាពយកខោឈុតជើងវែងចងកជាប់ចម្រឹងបង្អួចកម្ពស់ប្រហែល១២០សង់ទីម៉ែត្រនៅក្នុងផ្ទះ»។

ករណីខាងលើនេះគឺជាករណីឃាតកម្ម មិនមែនជាករណីចងកសម្លាប់ខ្លួននោះទេ​ រួចសមត្ថកិច្ចជំនាញ​ បានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ កម្លាំង​សមត្ថកិច្ចជំនាញកំពុងសហការបន្តស្រាវជ្រាវស្វែងរកមុខជនសង្ស័យដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread