ម៉ូតូមួយគ្រឿងនិងរថយន្ត២គ្រឿងបើកបុកគ្នារបួសធ្ងន់ម្នាក់នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូមួយគ្រឿងនិងរថយន្ត២គ្រឿងកើតឡើង នា ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីយប់ នៅចំណុចវាលធំ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦-៥៧ ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង1J- 3625 អ្នកបើកបរឈ្មោះ ញាន តូច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសធ្ងន់) រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង។

លុះមកដល់ចំណុចខាងលើក៏បានបើកឡើងវ៉ារថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0815 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន ) បើកបរពីទិសខាង ត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរស្របទិសគ្នា ហើយក៏បានជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស RX330 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ដែលម៉ូតូខាងលើនៅក្នុងចំណែកផ្លូវរបស់រថយន្តឡិចស៊ីស RX330 ដែលកំពុងបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា ហើយម៉ូតូបានខ្ទាតមកបុកនិងរថយន្តម៉ាកសាំងយ៉ុង ខាងលើវិញ បណ្ដាលឱ្យរបួសធ្ងន់មនុស្សម្នាក់បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការវាស់វែងរួចវត្ថុតាងចាប់យកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកកំពង់ត្រឡាចចាត់ការបន្ត៕

-->
adverise with khmeread