មុខសញ្ញាប្រើប្រាស់ថ្នាំញៀន២នាក់ត្រូវបានប៉ូលិសស្រុករុក្ខគិរី​ ឃាត់ខ្លួនអប់រំ

បាត់ដំបង ៖​ លោក​វរសេនីយ៍ឯក ឆាយ​ ម៉ាម់​ អធិការប៉ូលិសស្រុករុក្ខគិរី​ បានដឹកនាំកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿង​​២នាក់ នាថ្ងៃសៅរ៍ ទី​៣១ ខែ​កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង៤ និង៣០នាទី​ល្ងាច។

លោកអធិការបានឱ្យដឹងថា ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ សឿម សុផល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបឹងរំលេច ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់​និង២-ឈ្មោះ ស ហ៊ូ ភេទប្រុស អាយុ២៦ឆ្នាំ​ រស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់។

ក្រោយពីសាកសួររួច កម្លាំងប៉ូលិសស្រុកបានធ្វើការអប់រំណែនាំអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបានឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងហៅក្រុមគ្រួសារមកធ្វើលិខិតធានានាំយកពួកគេទៅលំនៅដ្ឋានវិញ​ ដើម្បីធ្វើការអប់រំបន្ត៕


 

-->
adverise with khmeread