ប៉ូលិសប៉ុស្តិ៍ក្បាលកោះ​ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធគករឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ក្បាលកោះ​ ឃាត់ខ្លួន នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទីព្រឹក ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញពីបទ «ជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ជា​ ដែន​ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា០៥​កញ្ចប់ថង់តូច។ លទ្ធផលតេស្តទឹកនោមវិជ្ជមាន​មានសារធាតុញៀន និងលទ្ធផលតេស្តស្វែងរកមេរោគកូវីដ-១៩​ អវិជ្ចមាន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread