Christian Eriksen នឹងវិលត្រឡប់ទៅ​ក្លឹប Inter Milan ដើម្បីពិនិត្យសុខភាព​នៅ​សប្តាហ៍ក្រោយ

    តាមព័ត៌មានថា Christian Eriksen គ្រោងនឹងវិលត្រឡប់មក​ក្លឹប Inter Milan ដើម្បីពិនិត្យ​សុខភាព​នៅសប្តាហ៍​ក្រោយ​ រយៈ​ពេល​ជិត​ពីរ​ខែ​ បន្ទាប់ពី​មានបញ្ហា​ដួល​សន្លប់នៅលើទីលាន​ប្រកួត អំឡុង​ពេល​ប្រកួត​ Euro 2020 ។
    ខ្សែបម្រើ​រូបនេះ​បាន​ដួល​សន្លប់​ អំឡុង​ការ​ប្រកួត​បើក​ឆាក​រវាងក្រុម​ដាណឺម៉ាកនិងក្រុម​ហ្វាំងឡង់​ ហើយ​តម្រូវឲ្យមានការសម្រួល​ផ្លូវដង្ហើមបន្ទាន់ពីក្រុម​គ្រូពេទ្យប្រចាំការ​ ដែល​អាចធ្វើឲ្យកីឡាកររូបនេះដឹង​ខ្លួន​ឡើងវិញ។
    កីឡាករវ័យ២៩ឆ្នាំ​រូបនេះ​ចាប់ផ្តើម​ប្រសើរឡើងវិញនៅទីក្រុងកូប៉េនហាហ្គេន បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យកាលពីខែមុន ប៉ុន្តែ​តាម​ព័ត៌​មានថា កីឡាកររូបនេះនឹងវិលត្រឡប់ទៅទីលាន​ហ្វឹកហាត់​របស់​ក្លឹប Inter Milan នៅសប្តាហ៍ក្រោយ។
    Eriksen នឹង​ធ្វើការពិនិត្យ​សុខភាព​បេះដូង ដើម្បី​បញ្ជាក់ពីមូលហេតុ​នៃការ​ដួលសន្លប់នេះ។ បន្ទាប់ពីការពិនិត្យសុខភាពរួច​រាល់ ក្លឹបនឹងសម្រេចពីជំហានបន្ទាប់និងលទ្ធភាព​នៃការ​វិលត្រឡប់​មកកាន់ការ​ប្រកួត​បាល់ទាត់វិញ៕
 

-->
adverise with khmeread