ក្លឹប Tottenham ព្រមព្រៀងតម្លៃ​ផ្ទេរ​៤៣​លានផោន​សម្រាប់ខ្សែការពារ Cristian Romero

    ក្លឹប Tottenham បាន​យល់ព្រម​តម្លៃផ្ទេរ​៤៣លានផោន​សម្រាប់​ខ្សែការពារ​ Cristian Romero របស់​ក្លឹប Atalanta។
    មាន​សេចក្តី​រាយការណ៍ជា​ច្រើន​នៅអាហ្សង់ទីន​បាន​អះអាងថា ក្លឹប Spurs នឹង​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​ខ្សែការពារកណ្តាល​រូបនេះ ហើយ​ថា ទំនងជាមានការព្រមព្រៀងបន្ថែម​ប្រាក់​លើកទឹកចិត្ត​៤​លាន​ផោន​លើ​តម្លៃផ្ទេរនោះ។
    តាម​ព័ត៌មាន​ថា ក្លឹបបទាំងពីរជិត​​​ព្រមព្រៀងទាំងស្រុងលើតម្លៃ​ផ្ទេរហើយ ដូច្នេះ​ Romero អាចនឹង​ចូល​រួម​ជា​មួយ​ក្លឹប​នៅ​ក្របខណ្ឌ Premier League ដោយ​រង់​ចាំមើល​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។
    កីឡាករ​អាហ្សង់ទីន​រូបនេះ​បានបង្ហាញមុខ​ អំឡុង​ការ​ប្រកួត​ឈ្នះ​ក្រុមអាហ្វ្រិកខាងត្បូង​ សម្រាប់ការប្រកួតក្របខណ្ឌ Copa America មានន័យថា កីឡាករ​រូបនេះមិនទាន់​វិលត្រឡប់​មក​ចូល​រួម​ការ​ហ្វឹក​ហាត់​ត្រៀម​មុន​រដូវកាល​នៅឡើយ​ទេ។
    តាម​ព័ត៌មានថា ក្លឹប Barcelona ក៏ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូប​នេះ​ផងដែរ ប៉ុន្តែ​ដោយសារមាន​បញ្ហា​សេដ្ឋកិច្ច​ ក្លឹបនេះ​ចង់ខ្ចីជើង​ជាជាងទិញផ្តាច់​ ដូច្នេះ​មិនអាចប្រជែង​នឹងសំណើក្លឹប Spurs បាន​ទេ​៕

-->
adverise with khmeread