ក្លឹប Chelsea កំពុងចរចាជាមួយក្លឹប Sevilla ជុំវិញលទ្ធភាព​ផ្ទេរកីឡាករ​ Jules Kounde ក្នុងតម្លៃ ៦៨លានផោន​

    ក្លឹប Chelsea កំពុងចរចាជាមួយក្លឹប Sevilla ជុំវិញកិច្ចព្រមព្រៀងផ្ទេរ​ខ្សែការពារសញ្ជាតិបារាំង Jules Kounde។
    Jules Kounde វ័យ២២​ឆ្នាំ​មាន​លក្ខខណ្ឌទិញផ្តាច់​៦៨​,៤លានផោន​ហើយ​នៅសល់កិច្ចសន្យាលេងបីឆ្នាំទៀត ប៉ុន្តែការចរចាកំពុងបោះជំហានទៅមុខ​ ស្របពេល​ខ្សែការពារ Kurt Zouma របស់ក្លឹប Chelsea អាចជាផ្នែកនៃ​កិច្ចព្រមព្រៀងដោះដូរ។
    Sevilla ដែលកំពុងមានបញ្ហា​ថវិកា​ចង់​បានប្រាក់សុទ្ធច្រើនតាមដែលអាចធ្វើទៅបាន​ ខណៈការចរចាចាប់ផ្តើម​បោះជំហានទៅមុខ ប៉ុន្តែ​ក្លឹប Chelsea ចង់​បន្ថែមកីឡាករម្នាក់ជូន​វិញ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ប្រាក់សុទ្ធ។
    Sevilla បាន​ច្រាន​ចោល​សំណើពីក្លឹប Tottenham ដែលចង់​បន្ថែម​កីឡាករ Davinson Sanchez រួច​ហើយ ស្របពេល​កីឡាករ Kounde កំពុង​រង់ចាំមើលថា តើ​មាន​ក្លឹបណាផ្សេងទៀត​នឹង​ដាក់សំណើផ្ទេរ។
    ក្លឹប Manchester City ធ្លាប់ដាក់សំណើ​ផ្ទេរ Kounde កាលពីរដូវក្តៅ​ឆ្នាំមុន ស្របពេល​ក្លឹប United ក៏ចាត់ទុកកីឡាកររូបនេះជា​គោលដៅ​ដែរ ប៉ុន្តែ​មាន​ភាពស្ទាក់ស្ទើរចំពោះកម្ពស់​របស់កីឡាកររូបនេះ​ បើទោះបីជា​កីឡាកររូបនេះមាន​ភាពរឹងមាំ។ មិត្តរួមជាតិបារាំង Raphael Varane បាន​ក្លាយជា​គោលដៅផ្ទេរកំពូល​របស់ក្លឹប Unitedទៅវិញ។
    Chelsea ធ្លាប់ចាប់អារម្មណ៍នឹង Varane ដែរ ប៉ុន្តែ Kounde ក្មេងជាង​ ហើយ​មានបំណងចង់​ចូល​រួម​ជាមួយ​នឹងក្លឹបជើងឯក​អឺរ៉ុប​នេះផងដែរ។
    មានការស្នើ​កិច្ច​សន្យា​លេង​រយៈ​ពេល​៥​ឆ្នាំ ខណៈក្លឹបទាំងពីរកំពុង​ចរចាតម្លៃ​ ហើយគេជឿថា ក្លឹប Sevilla កំពុងចរចាជាមួយ Jerome Boateng អតីត​ខ្សែការពារក្លឹប Bayern Munich ដើម្បីជំនួស​កៅអី​របស់​កីឡាករ Kounde៕
 

-->
adverise with khmeread