ក្លឹប Manchester United គ្រោងនឹង​ផ្តល់​កិច្ច​សន្យា​ថ្មី​ដល់​ខ្សែការពារ Luke Shaw

    ក្លឹប Manchester United គ្រោងនឹងបើកការចរចា​ផ្តល់កិច្ចសន្យា​ថ្មី​ដល់​ខ្សែការពារ Luke Shaw។
    កិច្ចសន្យា​លេងរបស់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​នឹង​ចប់​​នៅ​ឆ្នាំ​២០២៣​ ហើយ​ក្លឹប United ចង់​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​កីឡាកររូប​នេះ​ ដោយ​សារកីឡាកររូបនេះ​បាន​ស្តាទម្រង់លេងរហូត​ត្រូវ​បាន​កោះហៅ​ចូល​រួម​ក្រុមជម្រើសជាតិ​អង់គ្លេស​នៅ​ក្របខណ្ឌ Euro 2020។
    Shaw គ្រោងនឹង​វិលត្រឡប់​ទៅ​ក្លឹប ដើម្បី​ហ្វឹកហាត់​នៅ​សប្តាហ៍​នេះ​រួម​ជាមួយ​កីឡាករ Paul Pogba ដែលជា​គោលដៅរបស់​ក្លឹប PSG និង​កីឡាករ Harry Maguire ។
    ក្លឹបគ្រោងនឹង​ផ្តល់​កិច្ច​សន្យា​ថ្មី​នៅ​ប៉ុន្មាន​ខែ​ក្រោយ​នេះ ខណៈកីឡាកររូបនេះត្រូវ​បាន​គេមើលឃើញថា ជា​ផ្នែក​សំខាន់​នៃគម្រោង​របស់​ក្លឹប Manchester United ក្នុងការ​ប្រជែងយក​ពាន​​ក្របខណ្ឌ Premier League ដែល​ខកខាន​មិនបាន​លើក​រយៈ​ពេល​៨​ឆ្នាំ​ហើយ​។
    Shaw បាន​បង្ហាញមុខ​៤៧​លើក​ក្រោម​ការ​ដឹកនាំ​របស់លោក​ Solskjaer កាល​ពីរដូវកាល​មុននៅ​គ្រប់ការ​ប្រកួត និង​ជួយបង្កើន​ឱកាស​៦លើក​និង​រកបាន​១គ្រាប់ផងដែរ។
    កីឡាករវ័យ២៥​ឆ្នាំ​រូបនេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍ច្រើន​ចំពោះទម្រង់លេងដ៏ល្អ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ក្របខណ្ឌ Euro 2020 នៅ​រដូវក្តៅនេះ៕
 

-->
adverise with khmeread