ការ​មកដល់​របស់ Raphael Varane គឺជាដំណឹងអាក្រក់សម្រាប់​ខ្សែការពារធ្លាក់ទម្រង់ផ្សេងទៀត​របស់ United

    ក្លឹប​ Manchester United ប្រញាប់ប្រញាល់ដោះស្រាយ​បញ្ហា​នៅតំបន់ការ​ពារ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់ឱកាស​កាលពី​រដូវកាល​មុន។
    ការចុះកិច្ចព្រមព្រៀងផ្ទេរ​ខ្សែការពារអន្តរជាតិបារាំង Raphael Varane ពីក្លឹប Real Madrid ក្នុងតម្លៃ​៣៤លាន​ផោន​ហើយ​អាចនឹង​កើន​ដល់​៤២លានផោន​ គឺជា​ផ្នែកដ៏ធំមួយនៃការងារ​របស់​ United។
    តំបន់ការ​ពារ​កណ្តាល​គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Ole Gunnar Solskjaer បាត់បង់​ឱកាស​ក្លាយ​ជា​ក្រុម​ជើង​ឯក​កាលពី​រដូវ​កាល​ ២០២០-២១​។
    Raphael Varane ដែល​ធ្លាប់លើកពាន​ជើងឯក​ក្របខណ្ឌ Champions League បួន​លើក​និង​ពាន​វើលខាប់ឆ្នាំ​២០១៨​មួយលើក​នឹងនាំយក​ស្មារតី​ជ័យជម្នះមកកាន់ក្លឹបUnited ។
    ប្រាកដណាស់ កីឡាករ​រូបនេះនឹង​ត្រូវ​ដាក់​ឲ្យ​លេងជា​ដៃគូ​ជាមួយកីឡាករ Maguire នៅ​តំបន់ការ​ពារ​របស់​ United  ហើយ​កីឡាករ​ទាំង​ពីរ​​អាចនឹង​បង្កើត​ភាព​ជា​ដៃគូបាន​ល្អ។
    ​ប៉ុន្តែ​ការ​មកដល់​របស់កីឡាកររូបនេះ​នឹង​ប៉ះពាល់ដល់ខ្សែការពារកណ្តាល​ផ្សេងទៀត​របស់​ក្រុម United ដែលកំពុងតែធ្លាក់ទម្រង់​។ សូមចូលរួម​តាម​ដានទាំង​អស់គ្នា​​ថា តើ​ពួកគេនឹងធ្វើបាន​ល្អកម្រិតណានៅ​រដូវកាល​ថ្មី៕
 

-->
adverise with khmeread